រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិន លី​ដា សោកស្តាយ​ដែល​នាង​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ហើយ​បែរជា​មិន​ធ្វើ​ឱ្យ​លូតលាស់​ទៅ​មុខ​ទៀត មក​ពី​ជាប់​ការ​សិក្សា និង​ច្រៀង​នា​ពេល​រាត្រី ។

បេ​ក្ខ​នារី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ «​ខេ​ម​បូ​ឌា​ន​អាយ​ដល​» រដូវ​កាល​ទី​២​របស់​ទូរទស្សន៍​ហង្ស​មាស កញ្ញា​ហ៊ិន លី​ដា រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​១៧ កក្កដា​ឆ្នាំ​២០១៧ ។

ពិធី​ខួបកំណើត​នេះ​មានការ​ចូលរួម​ពី​មិត្ត​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

កញ្ញា​ហ៊ិ​ន លី​ដា ដែល​តាក់តែង​កាយ​យ៉ាង​ឆើតឆាយ​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​នាង​រៀបចំ​ខួបកំណើត ។ សម្រាប់​លើក​នេះ​នាង​ចូល​វ័យ​១៨​ឆ្នាំ ហើយ​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ចងមិត្ត​ភាព​ឱ្យ​នៅ​តែ​ស្ថិត​ស្ថេរ។

បន្ទាប់​ពី​លេចធ្លោ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ លំដាប់ថ្នាក់​ពិភពលោក​មក កញ្ញា​ហ៊ិន លី​ដា ហាក់​មិនសូវ​ចេញ​មុខ​លើ​ពិភព​សិល្បៈ ខុស​ពី​មិត្ត​រួម​ក្រុម ។ ប្រការ​នេះ​ដោយសារ​តែ​ក្រុម​គ្រួសារ​នាង ពិសេស​ម្តាយ​ឪពុក​ចង់ឱ្យ​រៀនសូត្រ​ឱ្យ​បាន​ច្រើន ម្យ៉ាង​យប់​ឡើង​នាង​ច្រៀង​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន ។ ម្យ៉ាងទៀត​ជា​ឆ្នាំ​ប្រឡង​បាក់​ឌុ​ប ទើប​អាណា​ព្យាបាល​ខ្លាច​នាង​លំបាក​ក៏​ឲ្យ​បោះបង់​កិច្ចការ​សិល្បៈ​ខ្លះ​ចោល ។

កញ្ញា​ហ៊ិ​ន លី​ដា ថ្លែង​ថា​ «​ម្តាយ​ខ្ញុំ​ចង់ឱ្យ​រៀន​សិន ព្រោះ​ថ្នាក់បាក់ឌុប​ហើយ​ឆ្នាំ​នេះ ។ ម្យ៉ាងទៀត​ប្រឹង​ច្រៀង​រក​លុយ​នៅ​ហាង​ពេល​យប់​ទៀត បើ​ទៅ​សម្តែង​ថ្ងៃ​ឡើង​ហត់​បាក់កម្លាំង​ទើប​ម្តាយ​ខ្លាច​គិត​ច្រើន​ក៏​មិនសូវ​ជា​ចេញ​មុខ​តាម​សិល្បៈ​ច្រើន ។ អំឡុង​ជាប់​ឈ្មោះ​លេចធ្លោ​កាល​ប្រឡង​ចម្រៀង​នៅ​ហង្ស​មាស មាន​គេ​សុំ​ចរចា​ការ​ច្រៀង​ក្នុង​ផលិតកម្ម​មួយ​ទៅ​មួយ តែ​នៅ​មិន​ទាន់​គិត ព្រោះតែ​ការ​រៀន​នេះឯង​ដែល​អ្នក​ផ្ទះ​គិត​សំខាន់​ជាង​» ៕

បេ​ក្ខ​នារី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ «​ខេ​ម​បូ​ឌា​ន​អាយ​ដល​» រដូវ​កាល​ទី​២​របស់​ទូរទស្សន៍​ហង្ស​មាស កញ្ញា​ហ៊ិន លី​ដា រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃ​ទី​១៧ កក្កដា​ឆ្នាំ​២០១៧
ពិធី​ខួបកំណើត​នេះ​មានការ​ចូលរួម​ពី​មិត្ត​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ
ពិធី​ខួបកំណើត​នេះ​មានការ​ចូលរួម​ពី​មិត្ត​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ
ពិធី​ខួបកំណើត​នេះ​មានការ​ចូលរួម​ពី​មិត្ត​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ
ពិធី​ខួបកំណើត​នេះ​មានការ​ចូលរួម​ពី​មិត្ត​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ
កញ្ញា​ហ៊ិ​ន លី​ដា ដែល​តាក់តែង​កាយ​យ៉ាង​ឆើតឆាយ​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​នាង​រៀបចំ​ខួបកំណើត
សម្រាប់​លើក​នេះ​នាង​ចូល​វ័យ​១៨​ឆ្នាំ ហើយ​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ចងមិត្ត​ភាព​ឱ្យ​នៅ​តែ​ស្ថិត​ស្ថេរ
បន្ទាប់​ពី​លេចធ្លោ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ លំដាប់ថ្នាក់​ពិភពលោក​មក កញ្ញា​ហ៊ិន លី​ដា ហាក់​មិនសូវ​ចេញ​មុខ​លើ​ពិភព​សិល្បៈ ខុស​ពី​មិត្ត​រួម​ក្រុម
ប្រការ​នេះ​ដោយសារ​តែ​ក្រុម​គ្រួសារ​នាង ពិសេស​ម្តាយ​ឪពុក​ចង់ឱ្យ​រៀនសូត្រ​ឱ្យ​បាន​ច្រើន ម្យ៉ាង​យប់​ឡើង​នាង​ច្រៀង​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន ។ ម្យ៉ាងទៀត​ជា​ឆ្នាំ​ប្រឡង​បាក់​ឌុ​ប ទើប​អាណា​ព្យាបាល​ខ្លាច​នាង​លំបាក​ក៏​ឲ្យ​បោះបង់​កិច្ចការ​សិល្បៈ​ខ្លះ​ចោល
ហ៊ិន លីដា
ហ៊ិន លីដា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]