ភ្នំពេញ៖ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី 3 រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោតលើកទីបីនេះរួមមាន ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55អ៊ីង ចំនួន ១១រង្វាន់ និង កាមេរ៉ា Sony Alpha ចំនួន ១០ រង្វាន់។

ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី 3 រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook (Anchor Beer KH)។

ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក័យបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

ហើយកាន់តែពិសេស ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី៕

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ!!!

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ!!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]