ភ្នំពេញ៖ កាលពីមួយរយៈមុននេះ នាយ ពាក់មី ទើបត្រូវបានកូនៗសម្លាញ់របស់លោក ទម្លាយអាថ៌កំបាំងនៅលើឆាក ថាលោកមានស្រីច្រើន រាល់ពេលចេញទៅធ្វើការតាមខេត្តម្តងៗ គឺលោកតែងតែនាំស្រីស្នេហ៍ ទៅតាមខ្លួនជាញឹកញាប់។

នាយ ពាក់មី និងកូនៗ

ជាការពិតណាស់ ហើយកាលពីប៉ុន្មានម៉ោងមុននេះផងដែរ នាយ ពាក់មី ត្រូវបានប្រពន្ធរករឿង មិនជឿចិត្តខ្លាចថាលោក ដើរលេងជាមួយស្រីស្នេហ៍ ខណៈចុះមកធ្វើការតាមខេត្តតែម្នាក់ឯង មិនបានយកប្រពន្ធកូនទៅជាមួយ។ ប៉ុន្តែមិនយ៉ាងណា នាយ ពាក់មី ក៏បានបកស្រាយប្រាប់អ្នកប្រពន្ធម្តងហើយម្តងទៀត ថាលោកមិនបានដើរលេងនាំស្រីញីមកផឹកជាមួយនោះទេ គឺលោកមកជួបជុំជាមួយមិត្តតែប៉ុណ្ណោះ ។

ក្រោយពីបកស្រាយមិនបានសម្រេច ប្រពន្ធនៅតែមិនព្រមជឿ នាយ ពាក់មី ក៏បានLive វីដេអូនៅលើទំព័រហ្វេសប៊ុករបស់លោក ជាង៨នាទី ឲ្យប្រពន្ធមើលជាភស្តុតាងតែម្តង៕

ចង់ចឹងថាយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖ 

ភរិយានិងកូនប្រុសរបស់ នាយ ពាក់មី
នាយ ពាក់មី និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី