ចិន៖  យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអតីតស្វាមីរបស់នាង បង្ខំឲ្យរំលូតកូនចោលដល់ទៅ៤ដង កាលពីឆ្នាំមុន ព្រោះចង់បានកូនប្រុស។

គួររម្លឹកផងដែរថា ស្ត្រីរងគ្រោះរូបនេះ ធ្លាប់បានផ្តល់កំណើតកូនស្រីម្តងកាលពី៤ឆ្នាំមុន ប៉ុន្តែអតីតប្តីរបស់នាង បានដាក់លក្ខខណ្ឌឲ្យនាងថា កូនបន្ទាប់ទៀតត្រូវតែជាកូនប្រុស។

ទោះបីពួកគេខិតខំព្យាយាមយ៉ាងណា ក៏បំណងប្រាថ្នារបស់ពួកគេមិនបានសម្រេចដែរ។ ផ្ទយទៅវិញវាបានធ្វើឲ្យប្តីរបស់នាងកាន់តែខឹងនាងថែមទៀត។ បុរសជាប្តីបានបង្ខំនាងឲ្យរំលូតកូនដល់ទៅ៤ដងក្នុងរយៈពេលត្រឹមមួយឆ្នាំ ដោយសារកូនទាំងនោះ សុទ្ធតែជាកូនស្រី។  បន្ទាប់ពីការរំលូតជាច្រើនលើករួចមក ស្ត្រីរងគ្រោះបានធ្លាក់ខ្លួនឈឺ  ហើយក្រោយមកត្រូវប្តីលែងលះតែម្តង។

ស្ត្រីជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអតីតស្វាមីរបស់នាង បង្ខំឲ្យរំលូតកូនចោលដល់ទៅ៤ដង កាលពីឆ្នាំមុន ព្រោះចង់បានកូនប្រុស

ក្រោយអាការជំងឺកាន់តែធ្ងន់ធ្ងរទៅ  សុខភាពរបស់នាងក៏កាន់តែយ៉ាប់យឺនដល់ដំណាក់កាលដែលត្រូវចូលមន្ទីរពេទ្យ។  មិនយូរប៉ុន្មាន ស្ត្រីរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិត ដោយសារទ្រាំទ្រនឹងជំងឺរបស់ខ្លួនមិនបាន។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អតីតស្វាមីរបស់ស្ត្រីរងគ្រោះ គ្មានវិប្បដិសារីសូម្បីបន្តិច ទោះជាដឹងថា នាងស្លាប់ដោយសារការរំលូតកូនច្រើនលើកក៏ដោយ។ លើសពីនេះ នៅពេលដែលនាងឈឺ គេមិនដែលបានមកមើលថែនាងទេ ហើយថែមទាំងមានគម្រោងរៀបការជាមួយស្រីផ្សេងទៀតផង។

បើតាមប្រពៃណីចិនវិញ ភាគច្រើនប្រជាជនចិន ចង់បានកូនប្រុសជាងកូនស្រី។ ប៉ុន្តែវាជារឿងមួយដែលខុសច្បាប់ បើសិនជាគ្រូពេទ្យប្រាប់ពីភេទរបស់កូនដែលនៅក្នុងផ្ទៃទៅឪពុកម្តាយ  ក្នុងលក្ខខណ្ឌដែលពួកគេចង់រំលូតកូន។ ទោះជាយ៉ាងណា គ្រូពេទ្យខុសច្បាប់ជាច្រើន តែងតែលួចប្រាប់ភេទកូនដែលនៅក្នុងផ្ទៃ ហើយនេះក៏ប្រហែលជាមូលហេតុដែលស្ត្រីរូបនេះ បានដឹងថាកូនក្នុងពោះរបស់ខ្លួនជាកូនស្រីដែរ។ នេះពិតជាអកុសលខ្លាំងណាស់៕

ប្រភព៖ SCMP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]