សិង្ហបុរី៖  កាលពីពេលថ្មីកន្លងទៅនេះ អាជីវករលក់ផ្លែឈើម្នាក់ ក្នុងប្រទេសសិង្ហបុរី បានចំណាយលុយខ្ទង់ពាន់ដុល្លារលើផ្លែទុរេន ដើម្បីចែកជូនជាអំណោយដល់គេឯង នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួន។

លោក Yap Kean Seng បានអបអរពិធីគំរប់ខួបឈានចូលវ័យ ៦៥ឆ្នាំរបស់លោក ដោយការបរិច្ចាគផ្លែទុរេន  មានទម្ងន់សុរបទាំងអស់ប្រមាណ ៣០០គីឡូក្រាម ចែកជូនដល់អតិថិជនរបស់លោក ទទួលទានដោយឥតគិតថ្លៃ ក៏ដូចជាអ្នកដំណើរជាច្រើនផ្សេងទៀតផងដែរ។  ការចំណាយនេះ ត្រូវបានគេប៉ាន់ប្រមាណថា អស់ទឹកប្រាក់ចន្លោះខ្ទង់ ៤,០០០ដុល្លារ ទៅ ៥,០០០ដុល្លារអាមេរិកឯណោះ។

លោក Seng តែងទទួលបានការគាំទ្រពីអតិថិជន និងលក់ដាច់ខ្លាំង។ លោកនិយាយថា ដោយសារមូលហេតុនេះហើយ ទើបបានជាលោកសម្រេចចិត្ត តបស្នងទៅពួកគេវិញ តាមរយៈសកម្មភាពមួយនេះ នៅក្នុងថ្ងៃខួបកំណើតរបស់លោក។

បុរសវ័យ៦៥ឆ្នាំរូបនេះ បានបន្ថែមថា លោកមិនចង់បានអ្វីឡើយ សម្រាប់ក្នុងថ្ងៃខួបរបស់លោក គឺសុំត្រឹមតែជូនពរឲ្យខ្លួនឯង ក៏ដូចជាអតិថិជនរបស់លោកទាំងអស់ ឲ្យមានសុខភាពល្អ និងរីករាយក្នុងជីវិតតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា  លោក Seng ត្រូវបានអ្នកស្រលាញ់ចូលចិត្តលោក រៀបចំជូននំខេក  និងចម្រៀងជូនពរក្នុងថ្ងៃខួបកំណើត ដើម្បីជាការភ្ញាក់ផ្អើល (Surprise) ដល់គាត់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

លោក Yap Kean Seng
លោក Yap Kean Seng បានរៀបចំធ្វើពិធីគំរប់ខួបឈានចូលវ័យ ៦៥ឆ្នាំរបស់លោក ដោយបរិច្ចាកផ្លែទុរេន ដែលមានទម្ងន់សុរបទាំងអស់ប្រហែល ៣០០គីឡូក្រាម
ការចំណាយនេះ ត្រូវបានគេប៉ាន់ប្រមាណបានថា ក្នុងទឹកប្រាក់ចន្លោះខ្ទង់ ៤,០០០ដុល្លារ ទៅ ៥,០០០ដុល្លារអាមេរិកឯណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]