ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា តែងតែត្រូវគេសរសើរ ពីចរិតរបស់កញ្ញា ដែលជាតារាម្នាក់ រួសរាយ និង មិនចេះប្រកាន់ខ្លួន។ មិនតែប៉ុណ្ណោះ រូបនាង​ ក៏តែង បង្ហាញក្តីស្រលាញ់​ និងភាពយកចិត្តទុកដាក់ ជាមួយនឹង តារារួមផលិតកម្ម ផងដែរ បើទោះបី តារានោះ ជាតារាទើបប្រឡូកសិល្បៈក៏ដោយ។

កាលពីមួយម៉ោងមុននេះ តារាចម្រៀង វី ឌីណែត បានបង្ហោះវីដេអូខ្លី តែមានអត្ថន័យជ្រាលជ្រៅ ដែលឃើញ កញ្ញា សុគន្ធកញ្ញា ជួយ​រៀបចំកន្សែងពានា ឲ្យនាង ដើម្បី មើលទៅឲ្យសាកសមជាមួយនឹង អាវប៉ាក់។

ក្នុងនោះ កញ្ញា វី ឌីណែត បានសរសេរថា «Background ដូចមិនសូវជាល្អទេតែអត់សំខាន់អ្វីដែលសំខាន់គឺ Idolអូនចិត្តល្អអរគុណដែលបានជួយអូនណាidol ហើយបើល្អម្លឹងៗមិនអោយគេស្រលាញ់មិចហា»។

ទាំងនេះ មិនមែនជាការសម្តែង​ តែជាទឹកចិត្ត និងទង្វើដ៏ល្អ របស់កញ្ញា សុគន្ធកញ្ញា ទៅលើតារារួមផលិតកម្ម ដូចជា កញ្ញា វី ឌីណែត៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

តោះទស្សនាវីដេអូទាំងអស់គ្នា៖

សុគន្ធកញ្ញា និង កញ្ញា វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត