ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងកំពុងមានប្រជាប្រិយភាព៣រូប របស់ផលិតកម្មរស្មីហង្សមាស បានបង្ហាញវត្តមាន ក្នុងកម្មវិធីប្រឡងល្បែងសមត្ថភាពប្រាក់លាន ល្បីកក្រើកលើពិភពលោក គឺកម្មវិធី Don't Lose the Money Cambodia របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV។

ក្នុងនោះផងដែរ តារាចម្រៀងកញ្ញា សាន ស្រីឡៃ បានចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ កាលពីសប្តាហ៍ទី២, កញ្ញា ឈិន ម៉ានិច នៅសប្តាហ៍ទី ៤ និងកញ្ញា រ៉េត ស៊ូហ្សាណា នៅសប្តាហ៍ទី៥។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តារាចម្រៀងស្រីទាំង៣ដួង ទទួលបានលទ្ធផល ដូចៗគ្នា ស្មើដៃគ្នាតែម្តង គឺថា គ្មាននរណាម្នាក់អាចយកប្រាក់លានត្រលប់ទៅផ្ទះវិញបានទេ។

ដូច្នេះ កុំភ្លេចរងចាំទស្សនា កម្មវិធី Don't Lose the Money Cambodia នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ទាំងអស់គ្នា ថាតើនៅសប្តាហ៍ក្រោយៗទៀត នឹងមានវត្តមានតារាល្បី និងបងប្អូនណាខ្លះចូលរួម ហើយរងចាំទស្សនាថាតើ ពួកគាត់អាចយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រលប់ទៅផ្ទះវិញបានដែរឬទេ៕

កម្មវិធី Don't Lose the Money Cambodia មានតែនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV មួយប៉ុណ្ណោះ!!!

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច