ប្រសិនបើអ្នកជាជនរងគ្រោះ ឬនរណាម្នាក់ផ្សេងជាជនរងគ្រោះ ដោយសារទឹកអាស៊ីត  ជារឿងសំខាន់ណាស់ ក្នុងការធ្វើសកម្មភាពជួយសង្រ្គោះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យស្បែក និងភ្នែក រងការខូចខាតធ្ងន់ធ្ងរ។

ជំហានទីមួយ គឺត្រូវពិនិត្យមើលបរិស្ថានជុំវិញ ត្រូវមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងចាត់វិធានការ ដោយការពាក់ស្រោមដៃការពារ ដើម្បីការពារអ្នក កុំឲ្យប៉ះជាមួយអាស៊ីតផ្ទាល់។

អ្វីដែលអ្នកត្រូវធ្វើ និងមានប្រសិទ្ធភាពបំផុតនោះគឺ ចាក់ទឹកស្អាត លើបរិវេណទទួលរងជាតិអាស៊ីតរបស់ជនរងគ្រោះ ដើម្បីបន្សាបជាតិកាត់ និងបញ្ឈប់ប្រតិកម្មរលាករបស់អាស៊ីត។ អ្នកត្រូវព្យាយាមចាក់ទឹកបន្សាប យ៉ាងហោចណាស់ក៏ ២០ នាទីដែរ និងត្រូវធានានថាទឹកនោះ គ្មានភក់ និងមិនកខ្វក់ឡើយ។  គួរបញ្ជាក់ថា អ្នកក៏អាចយក ទឹកសុទ្ធ មកប្រើប្រាស់បានផងដែរ។

អ្នកមិនត្រូវខាតពេល ទៅស្វែងរកទិញ ឬសាកសួររកថ្នាំបន្សាបអាស៊ីតនោះទេ រួមទាំង មិនត្រូវសាកល្បងយកសារធាតុបន្សាបអាស៊ីតណា មកអនុវត្តខ្លួនឯងឡើយ ប្រសិនបើគ្មានជំនាញ
អ្វីដែលអ្នកត្រូវធ្វើ និងមានប្រសិទ្ធភាពបំផុតនោះគឺ ចាក់ទឹកស្អាត លើបរិវេណទទួលរងជាតិអាស៊ីតរបស់ជនរងគ្រោះ ដើម្បីបន្សាបជាតិកាត់ និងបញ្ឈប់ប្រតិកម្មរលាករបស់អាស៊ីត

ទន្ទឹមនឹងពេលចាក់ទឹកបន្សាបលើអាស៊ីត  អ្នកក៏ត្រូវព្យាយាមដោះសម្លៀកបំពាក់ ដែលជាប់ទឹកអាស៊ីតចេញពីខ្លួនជនរងគ្រោះ  និងត្រូវទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ឲ្យបានឆាប់បំផុត។  មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវតាមដានមើលជនរងគ្រោះថានៅតែមានដង្ហើម  និងឆ្លើយតបបានដែរឬទេ។ 

អ្វីដែលអ្នកត្រូវធ្វើ និងមានប្រសិទ្ធភាពបំផុតនោះគឺ ចាក់ទឹកស្អាត លើបរិវេណទទួលរងជាតិអាស៊ីតរបស់ជនរងគ្រោះ ដើម្បីបន្សាបជាតិកាត់ និងបញ្ឈប់ប្រតិកម្មរលាករបស់អាស៊ីត

អ្នកជំនាញខាងសង្រ្គោះបឋម ក៏បានលើកឡើងបន្ថែមថា ប្រសិនបើទឹកអាស៊ីតនោះខ្ទាតចូលភ្នែកជនរងគ្រោះម្ខាង អ្នកត្រូវទាញត្របកភ្នែកក្រោមជនរងគ្រោះបន្តិច រួចចាក់ទឹកឲ្យជោគ ពីលើភ្នែកទាំងក្នុង ទាំងជុំវិញភ្នែកឲ្យបាន ១០ នាទី ហើយត្រូវធានាថា ទឹកដែលចាក់លាង មិនខ្ទាតចូលភ្នែកម្ខាងទៀតដែលមិនអីនោះ។

ជាងនេះទៅទៀត ដៃរបស់ជនរងគ្រោះ អាចមានជាប់ទឹកអាស៊ីត ហេតុនេះ សូមអ្នកហាមឃាត់ជនរងគ្រោះ កុំឲ្យលូកដៃចូលភ្នែក ឬលូកដៃដោះ Contact Lens ចេញពីភ្នែកឲ្យសោះ (ករណីបើមាន)៕

អ្វីដែលអ្នកត្រូវធ្វើ និងមានប្រសិទ្ធភាពបំផុតនោះគឺ ចាក់ទឹកស្អាត លើបរិវេណទទួលរងជាតិអាស៊ីតរបស់ជនរងគ្រោះ ដើម្បីបន្សាបជាតិកាត់ និងបញ្ឈប់ប្រតិកម្មរលាករបស់អាស៊ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]