អ្នកណាៗ ក៏ប្រាថ្នាចង់បាន បបូរមាត់ ពណ៌ផ្កាឈូក ស្រស់ស្អាតបែបធម្មជាតិដែរ ជាពិសេស ស្រីៗយើងតែម្តង។ វាមិនត្រឹមតែលើកសម្រស់ផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងបង្ហាញថាអ្នកមានសុខភាពបបូរមាត់ល្អទៀតផង។

ហេតុនេះហើយ ទើបបានជាយើងនឹងលើកឡើងនូវ វិធីធម្មជាតិមួយចំនួន ដែលជួយឲ្យបបូរមាត់របស់អ្នកប្រែជាស្រស់ស្អាតបានយ៉ាងងាយ និងឆាប់រហ័ស សឹងមិនគួរឲ្យជឿ ដូចខាងក្រោមនេះ ៖ 

អ្នកណាៗ ក៏ប្រាថ្នាចង់បាន បបូរមាត់ ពណ៌ផ្កាឈូក ស្រស់ស្អាតបែបធម្មជាតិដែរ ជាពិសេស ស្រីៗយើងតែម្តង

១. ប្រទាលកន្ទុយក្រពើ

ងាយៗ ដោយគ្រាន់តែអ្នកកាត់ជែលប្រទាលកន្ទុយក្រពើ មកលាបលើបបូរមាត់ឲ្យសព្វ មុនពេលចូលគេង រួចជូតសម្អាតចេញនៅពេលព្រឹកជាការស្រេច។ រូមមន្តធម្មជាតិមួយនេះ ជួយជម្រុះកោសិកាចាស់លើបបូរមាត់ចោល និងប្រែបបូរមាត់ឲ្យមានពណ៌ផ្កាឈូក និងទន់ថែមទៀត។

២. ស្ករ

អ្នកអាចធ្វើ រូមមន្តខាត់បបូរមាត់ ដោយខ្លួនឯង ដោយគ្រាន់តែលាយស្ករ (កិនបំបែកឲ្យម៉ដ្ឋ) ជាមួយទឹកឃ្មុំ និងប្រេងអូលីវបន្តិច រួចកូរឲ្យសព្វ សឹមទុកប្រើប្រាស់ជាការស្រេច។ អ្នកអាចអនុវត្តច្រើនដង តាមចំណង់ចំណូលចិត្ត ដើម្បីទទួលបានលទ្ធផលរហ័ស ជាទីគាប់ចិត្ត។

៣. ប្រេងដូង

ប្រេងដូង មានសមត្ថភាពជួយឲ្យបបូរមាត់មានពណ៌ផ្កាឈូក និងទន់ល្អថែមទៀត។ ជាពិសេស អ្នកមានបបូរមាត់ប្រេះស្ងួតញឹកញាប់ អាចលាបប្រេងដូង នៅនឹងបបូរមាត់ រាល់មុនពេលគេង ជាការស្រេច។

៤. ទឹកក្រូចឆ្មារ និងទឹកឃ្មុំ

រូមមន្តនេះ ក៏ជួយឲ្យបបូរមាត់មានពណ៌ផ្កាឈូកបានយ៉ាងឆាប់រហ័សដែរ ដោយគ្រាន់តែអ្នកលាយក្រូចឆ្មារ ជាមួយទឹកឃ្មុំ ក្នុងបរិមាណតិចល្មម រួចលាបលើបបូរមាត់ ១៥ ទៅ ២០ នាទី ឬលាបមុនពេលចូលគេង សឹមលាងសម្អាតនៅពេលព្រឹកក៏បាន៕ 

វិធីធម្មជាតិទាំងនេះ ដែលជួយឲ្យបបូរមាត់របស់អ្នកប្រែជាស្រស់ស្អាតបានយ៉ាងងាយ និងឆាប់រហ័ស សឹងមិនគួរឲ្យជឿ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]