ភ្នំពេញ៖ តារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីទស្សនិកជនកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ពិតជាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ទៅលើទេពកោសល្យ នៃការសម្តែងរបស់អ្នកទាំងពីរនៅក្នុង MV បទថ្មី «រៀនយល់ពីគ្នា»

បទនេះក៏ជាសាច់រឿងស្នេហាជ្រាលជ្រៅ ដែលបន្ទាប់ពីបទ «ចង់ទៅ ទៅៗ» និងបទ «សុំទោសដែលទុកអូនចោល» របស់តារាចម្រៀងទាំងពីរដួងកាលពីលើកមុននេះផងដែរ។

ហើយអ្វីដែលបានទាក់ចិត្ត អ្នកទស្សនាជាច្រើននោះ គឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ បានបង្ហាញនូវភាពផ្អែមល្ហែម និងរ៉ូមែនទិកជាមួយគ្នាខ្លាំងណាស់ ស្របពេលដែលក្នុងបណ្តាអ្នកគាំទ្រទាំងឡាយ ចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដមែន។

ចំណែកឯទិដ្ឋភាពនៅក្នុងបទចម្រៀងទាំងស្រុង ក៏មានភាពស្រស់ស្អាត បូករួមជាមួយនឹងស្នេហាឡើងផ្អែមល្ហែម លើសជាតិស្ករ របស់កំពូលតារាចម្រៀងប្រុសស្រីទាំងពីរដួងនេះផង ធ្វើឱ្យមានការពេញចិត្តណាស់សម្រាប់អ្នកគាំទ្រ ហើយមិនទាន់ដល់មួយថ្ងៃផង ក៏ចំនួនអ្នកចូលទស្សនាម៉ឺនដងទៅហើយ៕

ចង់ដឹងថាកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ផ្អែមល្ហែមនឹងគ្នាយ៉ាងណាខ្លះនោះ យើងមកទស្សនាវីដេអូ និងកម្រងរូបភាពរបស់អ្នកទាំងពីរដូចក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា