បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមយក្សអេស្ប៉ាញ Real Madrid កីឡាករ Cristiano Ronaldo បានទម្លាយតាមរយៈសារព័ត៌មានមួយឲ្យដឹងថា ខ្លួនមានក្តីរំភើបរីករាយ ចំពោះកូនម្នាក់ទៀតនៅក្នុងផ្ទៃ ជាមួយនឹងមិត្តស្រីរបស់ខ្លួន Georgina Rodriguez។ នេះបើយោងតាមកិច្ចសម្ភាសរបស់ Ronaldo ជាមួយនឹងសារព័ត៌មាន El Mundo ។

Ronaldo និងមិត្តស្រី Georgina Rodriguez

យោងតាមកាសន្ទនារបស់Ronaldo ជាមួយសារព័ត៌មាន El Mundo ប្រាកដណាស់ នាង Georgina Rodriguez ពិតជាមានផ្ទៃពោះជាមួយនឹង តារាបាល់ទាត់ឆ្នើមរូបនេះមែន។

ក្នុងនោះ អ្នកសារព័ត៌មានបានសួរសំនួរជាច្រើនពាក់ព័ន្ធនឹងកូនៗរបស់ Ronaldo ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមានសំនួរមួយបានចោទសួរថា «តើលោកសប្បាយចិត្តទេ ចំពោះកូនម្នាក់ទៀតដែលកំពុងឋិតក្នុងផ្ទៃ?» ឆ្លើយតបវិញ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ និយាយថា ខ្លួនពិតជាសប្បាយចិត្តជាខ្លាំង ។

គួរបញ្ជាក់ថា រឿងរ៉ាវពាក់នឹងមិត្តស្រី Ronaldo មានផ្ទៃពោះនេះ គឺមានការសង្ស័យជាយូរមកហើយពីសំណាក់មហាជន តែត្រូវបានម្តាយបង្កើតរបស់ Ronaldo បដិសេធ។ ក្រោយមកទៀត មន្ទិលសង្ស័យកាន់តែកើតមានឡើង ដោយសារតែផ្ទៃផ្នែកក្បាលពោះរបស់នាង Georgina Rodriguez កាន់តែរីកធំជាងមុន បើយោងតាមរូបថតជាច្រើនសន្លឹករបស់នាង បង្ហោះនៅលើបណ្តាញសង្គម។

បើទោះជាយ៉ាងណាក៏ដោយ Ronaldo នៅមិនទាន់ប្រកាសព័ត៌មាននេះជាផ្លូវការនៅឡើយទេ ប៉ុន្តែបើការសម្ភាសជាមួយសារព័ត៌មាន គេអាចសន្និដ្ឋានបានថា នាង Georgina ពិតជាមានផ្ទៃពោះពិតមែន៕ 

Ronaldo ទម្លាយរឿងមិត្តស្រីមានផ្ទៃពោះ ក្រោយពីមានការសង្ស័យពីមហាជន
នាង Georgina Rodriguez
សន្ទនារវាងអ្នកសារព័ត៌មានជាមួយ Ronaldo

ប្រភព៖ 101 Great Goals

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]