បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Neymar បានទទួលយកសំណើពីក្រុម Paris Saint-Germain ក្រោយពីក្លិបអ្នកមានបារាំងនេះ បានព្យាយាមទិញរូបគេក្នុងតម្លៃផ្ដាច់កុងត្រា ១៩៥លានផោន (២៥៤លានដុល្លារ) នេះបើតាមសេចក្ដីរាយការណ៍មួយក្នុងប្រទេសប្រេស៊ីល។

សារព័ត៌មាន Esporte Interativo ក្នុងប្រទេសប្រេស៊ីល បានរាយការណ៍ថា តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona បានយល់ព្រមល័ក្ខខណ្ឌជាមួយក្រុម PSG ដែលតម្លៃរបស់អតីតកីឡាករក្រុម Santos នេះ អាចនឹងមានតម្លៃ ១៩៥លានផោន (២៥៤លានដុល្លារ)។  

Neymar ព្រមយកសំណើរពីក្រុម PSG

PSG បានឆ្លើយតប និងបានបញ្ជាក់ដល់សារព័ត៌មាន L’Equipe របស់បារាំងកាលពីថៃ្ងអង្គារថា ពួកគេនឹងមិនបង្ហាញពីសកម្មភាពអ្វីមួយឡើយក្នុងការដេញថៃ្លយកសមាជិករបស់ក្រុមជម្រើសជាតិប្រេស៊ីល ណាមួយតម្លៃនៃការដេញថ្លៃសម្រាប់រូបគេ ក៏ក្លិបនៅមិនទាន់បង្ហាញឲ្យបានច្បាស់លាស់នៅឡើយដែរ។

អនាគតរបស់ Neymar មានភាពស្រពិចស្រពិល គឺចាប់ផ្ដើមកាលពីថៃ្ងច័ន្ទ នៅពេលដែលមានប្រភពព័ត៌មានក្នុងប្រទេសប្រេស៊ីល បានអះអាងថា Neymar មិនសប្បាយចិត្តចំពោះក្លិប ដោយសារតែគេប្រៀបដូចជាស្រមោលរបស់ Messi និងដៃគូររបស់គេ Luis Suarez ហើយព័ត៌មាននេះក៏បានចុះផ្សាយបន្តពីកាសែតមួយនៅក្នុងទីក្រុង Barcelona៕  

Neymar អំឡុងពេលហ្វឹកហាត់

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]