ភ្នំពេញ៖ អតីត Freshie Boy And Girl ៣រូប ដែលបច្ចុប្បន្នពួកគេគឺជាតារាសម្តែង និងជាពិធីករ ពិធីការិនី ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង ប្រចាំទូរទស្សន៍ប៉ុស្តិ៍ បាយ័ន ប្រិយមិត្តប្រាកដជាជ្រាបហើយ ថាជាតារារូបណា នោះគឺ អ្នកនាង សុខ សោម៉ាវត្តី លោក ជា វណ្ណារិទ្ធ និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

យ៉ាងណាមិញ ក្នុងចំណោមពិធីករ និងពិធីការិនីទាំង៣រូបនេះ គឺមានតែកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តែម្នាក់ប៉ុណ្ណោះ ដែលមិនទាន់មានគ្រួសារនឹងគេ ដោយមិត្តជិតដិតទាំង២រូប គឺលោក ជា វណ្ណារិទ្ធ និងអ្នកមេម៉ាយសាច់ក្រអូប សុខ សោម៉ាវត្តី សុទ្ធតែបានរៀបការ មានកូនម្នាក់មួយ រៀងខ្លួនអស់ទៅហើយ។

លោក ជា វណ្ណារិទ្ធ និងគ្រួសារ
អ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី

ដោយឃើញបែបនេះ មិត្តភក្តិជិតដិតជាច្រើនក៏ចេះតែបង្អាប់ ហ៊ិន ច័ន្ទនីរ័ត្ន លេងៗអំពីរឿងមិនទាន់មានគ្រួសារនឹងគេ។ រហូតមកដល់ថ្មីៗនេះ ក្នុងកម្មវិធីសប្បុរសធម៌មួយ លោក ជា វណ្ណារិទ្ធ និងអ្នកនាង សុខ សោម៉ាវត្តី ចោទជាសំណួរសួរទៅកាន់ ហ៊ិន ច័ន្ទនីរ័ត្នថា នៅលើឆាកតែម្តង ដោយសួរថា «ពេលណារៀបការនឹងគេ?» ក៏ស្រាប់តែនាង ឆ្លើយថា«ចាំរិទ្ធ និង វត្តី មានកូនម្នាក់២សិនទៅ»។ ដោយចម្លើយរបស់នាង ធ្វើឲ្យទស្សនិកជនផ្ទុះសំណើចគ្រប់គ្នាតែម្តង៕

កាលើកឡើងរបស់លោក ជា វណ្ណារិទ្ធ
ហ៊ិន ច័ន្ទនីរ័ត្ន ពេលត្រូវគេសួរដល់រឿងរៀបការ នៅលើឆាក
ហ៊ិន ចាន់នីរ័ត្ន ពេលត្រូវគេសួរដល់រឿងរៀបការ នៅលើឆាក
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន