ថៃ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុក Leong Nok Tha ខេត្ត Yasothon ប្រទេសថៃ បាននាំគ្នាស្ទូងស្រូវកណ្តាលផ្លូវ ដែលមានភក់ជ្រាំ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញអ៊ីនធើណែត។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ កក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

បើយោងតាមប្រភព័ត៌មានបានឲ្យដឹងថា មូលហេតុដែលអ្នកស្រុកធ្វើបែបនេះ ក៏ដើម្បីបញ្ឈឺដល់រដ្ឋាភិបាល ដែលមិនអើពើក្នុងការជួសជុល ឲ្យបានស្អាតបាតជូនដល់ពួកគេ។

លោកតាវ័យ៦៣ឆ្នាំ ឈ្មោះ Josaifa Khunsut ជាអ្នកស្រុករស់នៅក្នុងតំបន់ខាងលើនេះ បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា អ្នកភូមិជាច្រើនរស់នៅក្នុងតំបន់ តែងប្រើប្រាស់ផ្លូវមួយខ្សែនេះ ជាប្រចាំក្នុងការធ្វើដំណើរទៅមក ប៉ុន្តែពួកគាត់ពិតជាពិបាក និងឈឺចាប់យ៉ាងខ្លាំង រាល់ពេលរដូវវស្សាចូលមកដល់ ជាពិសេសពេលភ្លៀងម្តងៗ បណ្តាលឲ្យខូចខាតផ្លូវ បង្កជាទឹកដក់ជោកជាំ និងភក់ជ្រាំយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលហាក់មិនអើពើ មើលពីបញ្ហាចន្លោះប្រហោងមួយនេះទាល់តែសោះ។

លោកតា Josaifa បន្តថា ផ្លូវដែលខូចខាតនេះ មានចំងាយប្រហែល៣គីឡូម៉ែត្រ ហើយរាល់ពេលភ្លៀង តែងបង្កជាគ្រលុកទឹកដក់ជម្រៅប្រមាណ៣០សង់ទីម៉ែត្រ។ បើក្នុងរដូវផ្សេងៗវិញ ផ្លូវមួយខ្សែនេះ តែងបង្កជាធូលីដីហុយយ៉ាងទ្រលោម។

ទន្ទឹងនឹងនេះផងដែរ ប្រជាពលរដ្ឋច្រើនជាង២០គ្រួសារផ្សេងទៀត ក៏បានអះអាងដែរថា ពួកគេក៏ធ្លាប់រាយការណ៍ ទៅកាន់ខាងសាលាក្រុង Yasothon ផងដែរ។ បើគិតមកទល់ពេលនេះ អស់រយៈពេល៣០ឆ្នាំមកហើយ ប៉ុន្តែហាក់បីដូចជាស្ងាត់ឈឹង ខណៈការឆ្លើយតបមកវិញបានត្រឹមថា ថវិកាលើគម្រោងអភិវឌ្ឍន៍មួយនេះមិនទាន់គ្រប់គ្រាន់នៅឡើយ។

អ្នកស្រុកជាច្រើនរស់នៅក្នុងតំបន់ខាងលើនេះ បានឲ្យដឹងទៀតថា តាមរយៈសកម្មភាពស្ទូងស្រូវនេះ នឹងជួយផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ពីបញ្ហាដែលកំពុងតែកើតមាន  ដោយសង្ឃឹមជឿជាក់ថា ព័ត៌មាននឹងអាចជ្រាបដល់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ផងដែរ៕

សកម្មភាពអ្នកស្រុកនាំគ្នាស្ទូងស្រូវកណ្តាលផ្លូវ
លោកតាវ័យ៦៣ឆ្នាំ ឈ្មោះ Josaifa Khunsu និយាយថា ផ្លូវដែលខូចខាតនេះ មានចំងាយប្រហែល៣គីឡូម៉ែត្រ ហើយរាល់ពេលភ្លៀង តែងបង្កជាគ្រលុកទឹកដក់ជម្រៅប្រមាណ៣០សង់ទីម៉ែត្រ។ បើក្នុងរដូវផ្សេងៗវិញ ផ្លូវមួយខ្សែនេះ តែងបង្កជាធូលីហុយត្រលោមយ៉ាងខ្លាំង
សកម្មភាពអ្នកស្រុកនាំគ្នាស្ទូងស្រូវកណ្តាលផ្លូវ
រូបភាព ស្ថានភាពផ្លូវ
រូបភាព ស្ថានភាពផ្លូវ
អ្នកស្រុក Leong Nok Tha ខេត្ត Yasothon ប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]