(ភ្នំពេញ)៖ បងប្អូនទស្សនិកជន បានជ្រាបហើយថា តារាកំប្លែង នាយ ពែកមី កំពុងទទួលបានភាពល្បីល្បាញ ក្នុងវិស័យសិល្បៈគួរឲ្យកត់សម្គាល់ ជាពិសេសអាជីពកំប្លែងរបស់លោក។ បើនិយាយពីការថែរក្សាវប្បធម៌ខ្មែរ នាសម័យបុរាណវិញ តារារូបនេះក៏មិនអន់ដែរ ដោយសារលោកតែងតែ មានសកម្មភាពសិល្បៈផ្សេងៗ ដូចជាការបង្កើត កម្មវិធីទាយចំណងជើងបទចម្រៀងខ្មែរ សម័យមុនជាដើម ខណៈដែលថ្មីៗនេះ លោកបានបង្ហាញនូវឧបករណ៍បុរាណមួយទៀតហើយ ដើម្បីឲ្យយុវជនជំនាន់ ក្រោយបានដឹង។

ក្នុងនោះ នាយ ពែកមី បានធ្វើការ Live បង្ហាញពីត្បាល់កិនស្រូវរបស់ខ្មែរ នាសម័យបុរាណ ដែលធ្វើពីឫស្សី និងដីឥត។ ក្នុងវីដេអូនេះ លោកបានរៀបរាប់ពីរបៀប ក្នុងការកិនស្រូវឲ្យក្លាយជាអង្ករ តែជាអកុសលអាកាសធាតុមិនអំណោយផល ធ្វើឲ្យ នាយពែកមី នាយក្រាន់ និងនាយជេន ត្រូវផ្អាកពីការបង្ហាញភ្លាមៗ ដោយសារតែមេឃភ្លៀង។

ទោះបីជាយ៉ាងណាក្ដី ក៏នេះគឺជាទឹកចិត្តដ៏ល្អ របស់នាយពែកមី ក្នុងការបង្ហាញឲ្យទស្សនិកជន ដែលមិនធ្លាប់ស្គាល់បានឃើញ ពីវត្ថុបុរាណមួយនេះ។ ការ Live វិដេអូ របស់នាយ ពែកមី គឺក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យក្មេងជំនាន់ក្រោយ បានស្គាល់ពីឧបករណ៍របស់ប្រជាកសិករខ្មែរយើង នាសម័យមុន ខណៈដែលរហូតមកដល់ពេលនេះ ស្ទើរតែបាត់ឈ្មោះអស់ទៅហើយ៕

នាយពាក់មី Live វីដេអូ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី