ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកូនកាត់អាល្លឺម៉ង់ Jannine Weigel (Ploy Chompoo) ជាតារាក្នុងបេះដូងរបស់មិត្តៗយុវវ័យ ព្រោះតែបទចម្រៀងរបស់នាងកំពុងមានប្រជាប្រិយភាព ពិរោះជាប់ចិត្ត ស្ដាប់ហើយ ចង់ស្ដាប់ម្ដងទៀត។

នាងនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ ដើម្បីចូលរួមការប្រគំតន្ត្រី Ganzberg Golden Uber Concert អបអរស្រាបៀរ Ganzberg ឈ្នះមេដាយមាសពិភពលោកឆ្នាំ២០១៧។ ជាមួយគ្នានោះផងដែរ តារាចម្រៀងកំពុងមានប្រជាប្រិយភាពរបស់កម្ពុជា រ៉េត ស៊ូហ្សាណា ក៏នឹងមានវត្តមានក្នុងការប្រគំតន្រ្តីនោះផងដែរ។ 

តាមការបញ្ជាក់ឲ្យដឹងពីក្រុមការងារ Ganzberg Golden Uber Concert បានឲ្យដឹងថា Idolទាំងពីរ នឹងបង្ហាញវត្តមានលើឆាកតន្ត្រីតែមួយ ហើយក៏នឹងចាប់ដៃគ្នាសម្តែងបទចម្រៀងរួមគ្នាផងដែរ។

តាមរយៈទឹកដមសំឡេងយ៉ាងក្រអួនក្រអៅ បូករួមនឹងសម្រស់ស្រស់ស្អាតរបស់តារាស្រីវ័យ ១៨ឆ្នាំរូបនេះ Jannine Weigel បានធ្វើឲ្យអ្នកគាំទ្រនាងកើនឡើងកាន់តែច្រើនពី ១ថ្ងៃទៅមួយថ្ងៃ។ បទចម្រៀងរបស់នាងភាគច្រើន តែងទទួលបានការគាំទ្រច្រើនមិនធម្មតា ដូចធ្លាប់បានទទួលស្គាល់កន្លងមកដូចជាបទ Away និង Because of you ជាដើម៕

កុំអោយខកខានថ្ងៃអាទិត្យទី ២៣កក្កដា២០១៧ នេះជួបគ្នានៅកោះពេជ្រទាំងអស់គ្នា!!!! 

Jannine Weigel (Ploy Chompoo) តារាក្នុងបេះដូងរបស់មិត្តៗយុវវ័យ
តារាចំរៀងកំពុងមានប្រជាប្រិយភាពរបស់កម្ពុជា រ៉េត ស៊ូហ្សាណា
តារាចម្រៀងស្រីវ័យក្មេងកូនកាត់អាល្លឺម៉ង់ Jannine Weigel
Jannine Wegeil នឹងសម្តែងបទចំរៀងរួមគ្នាជាមួយ រ៉េតស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា