ភ្នំពេញ៖ កាលពីយប់មិញនេះ មហាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះផងដែរ គេក៏ឃើញមានវត្តមានរបស់សិល្បករ-សិល្បការិនីខ្មែរយើង ជាច្រើនកុះករ បានទៅចូលរួម អបអរសាទរក្នុងឱកាសពិសេសនេះផងដែរ ដែលត្រូវបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក។

ក្នុងនោះគេឃើញ មានដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ឌួង ហ្សូរីដា សុវត្ថិឌី ធារិកា ប៉ាច គីមមួយ ពេជ្រ អាវីហ្សា ពៅ លីដា វ៉ាន់ នីឡា លោក ជា វណ្ណារិទ្ធ យ៉ែម សំអូន សាយ រតនៈ ព្រមទាំងតារាកំប្លែងជើងចាស់ល្បីៗជាច្រើនរូបទៀតផងដែរ។

«ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ៕

ទស្សនាកម្រងរូបភាពតារាខ្មែរ ដូចខាងក្រោមនេះ ដែលបានដកស្រង់ចេញពីហ្វេសប៊ុកលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា៖ 

កម្រងរូបភាពសិល្បករ-សិល្បការិនីខ្មែរ ក្នុងព្រឹត្តិការណ៍អបអរយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]