អង់គ្លេស៖  យោងតាមរបាយការណ៍ពីភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា អ្នកជំនាញនៅមន្ទីរពិសោធន៍ផ្ទៃមុខ នៃសាកលវិទ្យាល័យ Liverpool John Moores បានប្រើប្រាស់បច្ចេកវិទ្យា 3D ក្នុងការស្រាវជ្រាវ និងរៀបចំបង្កើតពុម្ពគំរូ នៃមុខមនុស្សដែលបានស្លាប់ទៅប្រហែល៤ ០០០ឆ្នាំមុន។

លោក Caroline Wilkinson  មកពីមន្ទីរពិសោធន៍ផ្ទៃមុខ បានឲ្យដឹងថា ដីឥដ្ឋគឺជាសារធាតុមួយដែលសំខាន់ណាស់ ក្នុងការបង្កើតទំរង់មុខ។  ការធ្វើពុម្ពមុខនៃសាកសព  ត្រូវធ្វើពីមួយជំហានទៅមួយជំហានគឺ ៖

• បិតភ្នែកសិប្បនិម្មិតទៅនឹងឆ្អឹងក្បាល

• ធ្វើពុម្ពមុខមនុស្សដោយប្រើដីឥដ្ឋ

• ស្កេនឆ្អឹងក្បាល និងទិន្នន័យទំរង់មុខនៃពុម្ព

• រួចហើយម៉ាស៊ីន 3D ធ្វើការបោះពុម្ពចម្លងឆ្អឹងក្បាលដីឥដ្ឋមួយទៀត

• ចុងក្រោយជាងចម្លាក់នឹងតុបតែង លាបពណ៌ក្បាលសិប្បនិម្មិត

គួរបញ្ចាក់ផងដែរថា បច្ចេកវិទ្យានេះអាចមានប្រយោជន៏យ៉ាងធំ ដល់អ្នកស្រាវជ្រាវព្រោះថាចាប់ពីពេលនេះទៅ គេអាចដឹងអំពីមុខមនុស្សដែលស្លាប់ទៅបានហើយទោះបីជាសាកសពនោះនៅសល់ត្រឹមតែឆ្អឹងក៏ដោយ៕

ដំណាក់កាលនៃការធ្វើពុម្ពគំរូមុខ
ការបង្កើតគំរូផ្ទៃមុខរបស់បុរស ដែលបានស្លាប់ប្រហែល ៤០០០ឆ្នាំមុុន
លលាដ៍ក្បាលបុរសក្នុងយុគសំរិទ្ធដែលបែកបាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]