ថៃ៖ បុរសជនជាតិថៃម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា ประดิษฐ์พงษ์ ช่างอ๊อฟ คลองเพ็ชร បានធ្វើឲ្យបណ្តាញសង្គមមួយនេះ មានភាពភ្ញាក់ផ្អើល ដោយសារការបង្ហោះវីដេអូរបស់គាត់។

គាត់បានសរសេរថា «ខ្ញុំបានសុំការអនុញ្ញាតិពីម្ចាស់វីដេអូឃ្លីបរួចហើយ ទើបខ្ញុំផុស។ ចង់និយាយថា វាជាការពិត។ ខ្ញុំបានជួបដោយផ្ទាល់»។

វីដេអូរបស់គាត់មានអ្នកចុចមើលជាង ២លានដងហើយ បើគិតមកទល់ពេលនេះ មិនទាន់បាន ២៤ម៉ោងនោះទេ។  អ្នកលេងហ្វេសប៊ុកបាននាំគ្នា ចែករំលែកតៗគ្នាយ៉ាងច្រើន តែក៏មានមនុស្សមួយចំនួនបញ្ចេញមតិសើចចំអក ថាមិនមែនជាការពិតផងដែរ ព្រោះពួកគេគិតថាសម័យនេះហើយ មានអាបឯណាទៀតនោះ វាអាចគ្រាន់តែជាការបោកប្រាស់ទេ៕ តើប្រិយមិត្តយល់ថាយ៉ាងណាដែរ?

សូមពិចារណារៀងៗខ្លួន និងទស្សនាវីដេអូខាងក្រោម៖ 

ជឿជាក់ថា បើនិយាយដល់រឿង «អាប» ប្រិយមិត្តភាគច្រើន សុទ្ធតែធ្លាប់បានដឹងឮកន្លងមកខ្លះៗហើយពីរឿងនេះ។ ពិសេសអ្នកខ្លះទៀត ដែលធ្លាប់បានឃើញនៅនឹងភ្នែកស្រស់ៗ ពិតជានិយាយពេញៗមាត់ថា ក្នុងលោកនេះពិតជាអាបពិតប្រាកដមែន។

ប៉ុន្តែបើនិយាយចំពោះអ្នកដែលមិនធ្លាប់បានឃើញ ឬធ្លាប់តែបានឮចាស់ៗនិយាយ តៗគ្នា ឬធ្លាប់តែបានឃើញនៅក្នុងខ្សែភាពយន្តវិញនោះ ច្បាស់ជាមិនជឿទេថា អាបមានពិតមែននៅលើលោកយើងនេះ។

តើពិតជាមានខ្មោចអាបពិតប្រាកដដែរឬទេ?

ចង់ដឹងលម្អិតសូមចុចអាន៖ តើអ្នកជឿថា នៅលើលោកយើងនេះ ពិតជាមាន «អាប» ពិតប្រាកដមែន?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]