រាជធានីភ្នំពេញ ​៖ រហូត​មក​ទល់​ពេល​នេះ​ នាង​ឃ្មឹ​ប​​នៅ​តែ​មាន​ទឹកចិត្ត​អាណិតកូន​​ប្រុស​ដែល​​ជ្រុល​គិត​ខុស​ ក្លាយជា​ជន​ដៃដល់​រហូត​មានទោស​ធ្ងន់ ​។ ​យ៉ាងណា​ តាម​ការ​គិត​នាង​​ឃ្មឹ​ប​ ពិតជា​ចង់ឱ្យ​​នាយ​ហុងដា ​សម្រាលទោស​ដល់​កូនប្រុស​​ឱ្យ​ធូរ​បន្តិច ​។

តារា​កំប្លែង​នាង​ឃ្មឹ​ប ​តាំងពី​ងាក​មក​ស្រវា​ការងារ​សិល្បៈ​វិញ​ អាច​រក​ចំណូល​បាន​ខ្លះ​ដើម្បី​ជា​ទុន​រស់នៅ​ ។ ​ក្នុង​នាម​ជា​ម្តាយ ​ដែល​មិន​ចង់​ឃើញ​លំបាក​សុខចិត្ត​ចំណាយ​ប្រាក់​ទៅ​មើល​កូន​ជាប់​ទោស​មាន​ទាំង​របស់​ជូន​ផង​ដែរ​។

នាង​រ៉េ​ន សុធា​រី​ ហៅ​ឃ្មឹ​ប ​បាន​និយាយ​សារ​ជា​ថ្មី​ថា បើ​អាច​នាង​ចង់ឱ្យ​លោក​ហុងដា​ ជា​ឪពុក​ជួយ​សម្រួល​ទោស​ឱ្យ​កូន​របស់​ជាប់​ឃុំឃាំង​បាន​ធូរ​ជាង​នេះ​ ។​ ប៉ុន្តែ​នេះ​ គ្រាន់តែ​ជា​សំណូមពរ​ប៉ុណ្ណោះ​ គ្រា​ដែល​នាង​ក៏​ដឹង​ថា ​ទោស​កូនប្រុស​ច្បង​របស់​នាង​គឺ​ធ្ងន់​ ។ ​អ្វី​ដែល​អ្នក​​នាង​ធូរចិត្ត​ គឺ​កូន​គេ​ប្រែចិត្ត​គំនិត​ច្រើន​គេ​តែងតែ​សួរ​រក​ឪពុក​ផ្តាំ​តាម​នាង​ឱ្យសួរសុខ​ទុក្ខ​​ប៉ា​គេ​ផង ​។

​ក្រៅពី​នេះ​ កូន​​​បាន​រៀន​ជា​ភាសា​អង់គ្លេស​ នៅ​ក្នុង​ព​ន្ធ​​នាគា​រ ហាក់​ធ្វើ​ឱ្យ​នាង​ជា​ម្តាយ​កក់ក្តៅ​ និង​ក្តុកក្តួល​ពេល​ឃើញ​កូន​ចេះ​ប្រែគំនិត​ដឹង​ខុស​ត្រូវ​វិញ​ ។​ ឃ្មឹ​ប​បន្ត​លើក​ឡើង​ថា​ រហូត​មក​ទល់​ពេល​នេះ​ ង​បាន​ទៅ​មើល​កូន​បាន​បី​បួន​ដង​ដែរ​ ក្នុង​ពេល​២​ខែ​នេះ​ ដោយ​​កន្លះ​ខែ​ទៅ​ម្តង​ ។​ ក្នុង​ពេល​ទៅ​ជួប​កូន​ម្តង​ៗ​ ឆ្លៀត​ទិញ​សាច់​គោ​ប្រឡាក់​ឱ្យ​​អង្ករ​របស់​ប្រើប្រាស់ ​និង​លុយ​ទុក​ចាយ​ដោយ​ទៅ​ម្តង​ៗ​ចំណាយ​ជិត​២០០​ដុល្លារ​ឯណោះ​។

រហូត​មក​ទល់​ពេល​នេះ​ ឃ្មឹ​ប​បាន​ទិញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ផ្ទាល់ខ្លួន​ ដើម្បី​សម្តែង​ដោយ​ប្រាក់​ទាំងនោះ​ បាន​មក​ពី​សប្បុរសជន​ជួយ​កាលពី​ជួប​ការ​លំបាក​គ្រា​មុន​ ។​ ឃ្មឹ​ប​ប្រាប់​ថា​នាង​អរគុណ​ដែល​បងប្អូន​បាន​ជួយ​សម្រួលការ​លំបាក​កន្លង​មក​ទាំង​អ្នកសិល្បៈ​និង​មិន​មែន​សិល្បៈ​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ​ ។ ​គុណ​បន់​ទាំង​អស់នោះ​ហើយ ​បាន​ឱ្យ​​នាង​សល់​ម៉ូតូ​មួយ​ទុក​ជិះ​ផុត ​ពី​ការ​ជិះ​ម៉ូតូឌុប​ចំណាយ​ច្រើន​អាច​ធ្វើ​ឲ​ធូរ​បន្តិច​ដែល​នាង​តែងតែ​អរគុណ​អ្នក​ជួយ​ជា​និច្ច​។

យ៉ាងណាមិញ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ ចិត្ត​លោក​ហុងដា ​បាន​ប្រែ​ក្លាយទៅជា​ការ​សន្តោស​​ប្រណី​ជា​បន្ត​ទៀត ឬ​បែប​ណា​ ​ដែល​អ្នក​នាង​ឃ្មឹ​ប​សុំ​ការ​យោគយល់ ​។​ នាយ​ហុងដា​ ធ្លាប់​លើក​ឡើង​ថា ​ខាង​ណា​​ក៏​សាច់​ចឹ​ង​ ក្នុង​ចិត្ត​ពិបាក​កាត់​ណាស់​ទុក​ច្បាប់​ជា​អ្នក​សម្រេច​។

រហូត​មក​ទល់​ពេល​នេះ​ហុងដា​និង​នាង​ឃ្មឹ​ប​អតីត​ភរិយា​បាន​វិល​មក​រក​ការ​សម្តែង​ជាមួយ​គ្នា​វិញ​ក្រោយ​មានការ​សម្រួល​បើកផ្លូវ​ពី​នាយ​កុយ​។​ម្ល៉ោះហើយ​ទើប​ពេល​នេះ​ឃ្មឹ​ប​មាន​សម្រស់​សិល្បៈ​ឡើង​វិញ​ស្រប​ពេល​នាង​មាន​តម្រុយ​ថតកុន​និង​ច្រៀង​នៅ​អូស្ត្រាលី​ទៀត​ផង​។

នាង​រ៉េ​ន សុធា​រី​ ហៅ​ឃ្មឹ​ប ​បាន​និយាយ​សារ​ជា​ថ្មី​ថា បើ​អាច​នាង​ចង់ឱ្យ​លោក​ហុងដា​ ជា​ឪពុក​ជួយ​សម្រួល​ទោស​ឱ្យ​កូន​របស់​ជាប់​ឃុំឃាំង​បាន​ធូរ​ជាង​នេះ​
នាង​រ៉េ​ន សុធា​រី​ ហៅ​ឃ្មឹ​ប ​បាន​និយាយ​សារ​ជា​ថ្មី​ថា បើ​អាច​នាង​ចង់ឱ្យ​លោក​ហុងដា​ ជា​ឪពុក​ជួយ​សម្រួល​ទោស​ឱ្យ​កូន​របស់​ជាប់​ឃុំឃាំង​បាន​ធូរ​ជាង​នេះ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]