ថៃ៖ បើទោះបីជារឿងក្តីពាក់ព័ន្ធទៅនឹងលុយកខ្វក់ ដែលបានមកពីការជួញដូរគ្រឿងញៀន របស់តារាសម្តែងស្រីវ័យក្មេងនាង Pat Napapa មិនទាន់បានបញ្ចប់យ៉ាងណាក្តី ដោយនាងទើបតែចូលខ្លួនបំភ្លឺជាលើកទី៦ កាលពីថ្ងៃ១៤ ខែកក្កដា កន្លងទៅនេះ ចំណែកឯស្វាមីរបស់នាង លោក Benz Racing ក៏កំពុងជាប់ឃុំនៅឡើយ។

ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថាតារាស្រី Pat Napapa នៅតែមិនបង្ហាញពីភាពទន់ជ្រោយ ឲ្យគ្រួសារនិងមហាជនឲ្យបានឃើញឡើយ។

Pat Napapa ចូលខ្លួនបំភ្លឺជាលើកទី៦
Pat Napapa និងលោក Benz Racing ជាមួយនឹងកូនប្រុសដ៏គួរឲ្យស្រលាញ់

ជាការពិតណាស់ ហើយកាលពីម្សិលមិញនេះផងដែរ អ្នកនាង Pat ក៏ត្រូវបានក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជប់លៀងអបអរថ្ងៃកំណើតឲ្យនាង ជាមួយនឹង នំខេក តូចៗគួរឲ្យស្រលាញ់ជាច្រើន។ បើទោះបីជាមិនបានប្រារព្ធធ្វើពិធីអ្វីធំដុំដូចជាតារាដទៃ ប៉ុន្តែតាមរយៈវីដេអូខាងក្រោមនេះ ឲ្យដឹងបានថា Pat ពិតជារីករាយព្រមជាមួយនឹងក្បាច់រាំបែបកំប្លែងៗ ដែលជាស្ទាយរាំប្រចាំរបស់នាង ធ្វើឲ្យអ្នកគាំទ្រសើចសប្បាយជាមួយនឹងនាងផងដែរ៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]