បរទេស៖  មានហ្គេមច្រើនណាស់ដែលត្រូវបានដាក់ឲ្យទាញយកដោយឥតគិតថ្លៃ។ ខាងក្រោមនេះ ជាហ្គេមដែលល្បីៗចាប់តាំងពីដើមខែរហូតមកដល់ពាក់កណ្តាលខែកក្កដា ២០១៧ នេះសម្រាប់អ្នកប្រើប្រាស់ទូរសព្ទប្រព័ន្ធប្រតិបត្តិការ iOS និង Android៖

១. Knights Fall គឺជាហ្គេមលក្ខណៈបែបសង្គ្រាម ដែលអ្នកនឹងត្រូវបាញ់គ្រាប់ផ្ទុះទៅលើបិសាចដែលវាយលុកប្រាសាទរបស់អ្នក។

១. ហ្គេម Knights Fall

២. Virtua Tennis Challenge គឺជាហ្គេមកីឡាវាយកូនបាល់ដែលមានកីឡាករដល់ទៅ៥០នាក់និងកីឡដ្ឋានចំនួន១៨។ 

២. ហ្គេម Virtua Tennis Challenge

៣. Valerian: City of Alpha គឺជាហ្គេមបែបចម្បាំងនៅក្នុងកាឡាក់ស៊ី។

៣.ហ្គេម Valerian: City of Alpha

៤. Snoopy Pop គឺហ្គេមបាញ់ពពុះទៅលើពពុះដែលមានពណ៍ដូចគ្នា។

៤.ហ្គេម Snoopy Pop

៥. Crusaders of Light ជាហ្គេមដើរជាក្រុមដើម្បីប្រឆាំងនឹងបិសាច ដែលហ្គេមនេះមានរូបភាពជាលក្ខណៈ3D

៥.ហ្គេម Crusaders of Light

៦. Splashy Dots គឺជាហ្គេមមួយដែលពឹងផ្អែកទៅលើគំនិតច្នៃប្រឌិតរបស់អ្នកដើម្បីគូសរូបគំនូរ។

៦.ហ្គេម Splashy Dots

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]