ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូ​ក្រសួងមហាផ្ទៃ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ចុះ​តាម​បណ្តា​ច្រក​តាម​ខេត្ត​ជាប់​ព្រំដែន​ចាប់ពី​ខេត្ត​ប៉ៃលិន បាត់ដំបង រហូត​ដល់​បន្ទាយ​មាន​ជ័យ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ការ​ចរាចរ ឬ​លំហូរ​ពលករ​ចេញ​ទៅ​ក្រៅប្រទេស ។

ប្រតិភូ​ខាងលើ​បាន​ទៅ​កាន់​ទីតាំង​ទទួល​ពលករ​ក្នុ​ងូ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ផង​ដែរ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​សម​ម​ត្ថ​កិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​នានា​ពិសេស​ជួប​សំណេះសំណាល និង​សួរ​សុខ​ទុក​ពលករ​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់ ។

លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង បាន​ជួប​ជាមួយ​ពលករ​ម្នាក់​ឈ្មោះ ស៊ន ផា​ន់​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ពលករ​ដែល​មាន​ជម្ងឺ​ហើយ​វិល​ត្រឡប់​មក​ស្រុក​វិញ​មាន​តែ​លិខិតឆ្លងដែន​ចម្លង​ព្រោះ​ក្រុមហ៊ុន​ដក​ទុក ។ ពលករ​រូប​នេះ​ជួប​បញ្ហា​ខណៈ​មក​ដល​ព្រំដែន​ខាង​ថៃ​មិន​អាច​ឆ្លង​ព្រំដែន​បាន​ដោយ​សាច់ញាតិ​ទំនាក់ទំនង​រក​ការ​អន្តរាគមន៍​ជួយ​តាម​រយៈ​អង្គការ​មួយ​នៅ​ទីតាំង​ទទួល​ពលករ​ទៅ​អង្គការ​មួយ​នៅ​ប្រទេស​ថៃ​គឺ​អង្គការ​មូលនិធិ​បណ្តាញ​លើកកំពស់​អភិវឌ្ឍន៍​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​ថា LPN ដឹកនាំ​ដោយ​លោក ក្រៀង សាក់​ប៊ុ​ន​យ៉ែ​ម ទើប​ជួយ​ពលករ​រូប​នេះ​មក​ដល់​កម្ពុជា​វិញ ។

លោក​ជំទាវ​បាន​យក​អំណោយ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រួម​មាន​កន្ទេល ក្រមា និង​ថវិការ​មួយ​ចំនួន​ប្រគល់​ដល់​ពលករ​រូប​នេះ និង​បាន​ណែនាំ​ឲ្យ​មើលជម្ងឺ​ជា​សះស្បើយ​សិន បើ​ចង​ត្រឡប់​ទៅ​ថៃ​វិញ​ក្នុង​នោះ​លោក​ជំទាវ​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវធ្វើ​យ៉ាងណា​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​នោះ​យក​លិខិតឆ្លងដែន​ប្រគល់​ឲ្យ​ពលករ​ខាងលើ​វិញ ៕

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​លំហូរ​ពលករ​តាម​បន្ទាត់​ព្រំដែន
រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​លំហូរ​ពលករ​តាម​បន្ទាត់​ព្រំដែន
រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​លំហូរ​ពលករ​តាម​បន្ទាត់​ព្រំដែន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]