ចិន៖ ខ្ទះសំរិទ្ធដែលមានអាយុកាលរាប់ពាន់ឆ្នាំ ទីបំផុតត្រូវបានដាក់លក់ដេញថ្លៃ ជាមួយនឹងតម្លៃខ្ពស់បំផុតនឹកស្មានមិនដល់ រហូតជាប់ឈ្មោះក្នុងកំណត់ត្រាមិនធ្លាប់មានពីមុនមក ក្នុងចំណោមរតនសម្បត្តិរបស់ចិន។

ខ្ទះសំរិទ្ធនេះត្រូវបានគេស្គាល់ឈ្មោះថា «Xijia Plate»  ។ វាត្រូវបានដាក់ដេញថ្លៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងតម្លៃ ៣១លានដុល្លារអាមេរិក ក្នុងទីក្រុង Hangzhou ភាគខាងកើតខេត្ត Zhejiang  ដែលកាលពីការដាក់ដេញថ្លៃលើកដំបូង មានតម្លៃត្រឹមតែ ១៧លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្ទះសំរិទ្ធនេះមានអង្កត់ផ្ទិត ៤៧សង់ទីម៉ែត្រ។ វាមានលក្ខណៈពិសេសត្រង់ថា ត្រូវបានគេឆ្លាក់សិលាចារឹកចំកណ្តាល ប្រាប់អំពីប្រវត្តិសាស្រ្ត នៃរជ្ជកាលរបស់ស្តេច Xuan  នៃរាជវង្ស Zhou (ពីឆ្នាំ៨២៧ ដល់ ៧៨២ មុនគ.ស)។

គួរឲ្យដឹងថា ខ្ទះសំរិទ្ធនេះ ជារបស់សិល្បៈធ្វើពីសំរិទ្ធតែមួយគត់ត្រូវបានគេរកឃើញ និងចាត់ទុកជារតនសម្បត្តិដ៏មានតម្លៃ ដែលជាវត្ថុក្នុងអំឡុងសម័យរាជវង្សហាន (ឆ្នាំ២០៦ មុនគ.ស ដល់ឆ្នាំ ២២០នៃគ.ស) និងសម័យរាជវង្សសុង (ពីឆ្នាំ៩៦០ ដល់ ១២៧៩នៃគ.ស)៕

ខ្ទះសំរិទ្ធនេះត្រូវបានគេស្គាល់ឈ្មោះថា «Xijia Plate» ត្រូវបានដាក់ដេញថ្លៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ
ក្នុងតម្លៃ ៣១លានដុល្លារអាមេរិក ក្នុងទីក្រុង Hangzhou ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន
ខ្ទះសំរិទ្ធនេះមានអង្កត់ផ្ទិត ៤៧សង់ទីម៉ែត្រ
វាមានលក្ខណៈពិសេសត្រង់ថា ត្រូវបានឆ្លាក់ជាអក្សរសិលាចារឹកខ្លីមួយចំកណ្តាល ដែលបង្ហាញប្រាប់ពីប្រវត្តិសាស្រ្ត នៃរជ្ជកាលរបស់ស្តេច Xuan (King Xuan) ដែលជាអ្នកគ្រប់គ្រងនៃអាចក្រ Zhou (ពីឆ្នាំ៨២៧ ដល់ ៧៨២ មុនគ.ស)
ខ្ទះសំរិទ្ធនេះ ត្រូវបានគេស្គាល់និងចាត់ទុកថា ជារតនសម្បត្តិដ៏មានតម្លៃតែមួយគត់ ដែលនៅសេសសល់ តាំងពីកំឡុងសម័យរាជវង្សហាន (ឆ្នាំ២០៦ មុនគ.ស ដល់ឆ្នាំ ២២០នៃគ.ស) និងសម័យរាជវង្សសុង (ពីឆ្នាំ៩៦០ ដល់ ១២៧៩នៃគ.ស)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]