ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុម Muangthong United កីឡាករ Charyl Chappuis បាននិយាយក្រោយបញ្ចប់ការប្រកួតដែលក្រុមរបស់ខ្លួនយកឈ្នះក្រុម Cambodia All Stars ៤-០ ថា ស្មៅនៅលើទីលានពហុកីឡដ្ឋានជាតិមិនសូវអំណោយផល ហើយក្រុមឈុតយុវជនដែលចូលលេងក្នុងតង់ទី២ គឺមានការសម្រុក និងរត់ច្រើន។

កីឡាករកូនកាត់ស្វីសរូបនេះបាននិយាយ៖ «ដំបូងគឺយើងលេងទល់នឹងក្រុម All Stars ហើយយើងស៊ុតបញ្ចូលទីបានយ៉ាងលឿនចំនួន៣គ្រាប់ ប៉ុន្ដែក្រោយពីពួកគេបានប្ដូរកីឡាករវ័យក្មេងចូលលេង គឺពួកគេលេងលក្ខណៈសម្រុកខ្លាំងមែនទែន ហើយរត់ក៏ច្រើនដែរ។ មិនមែនមានន័យថាពួកយើងខ្លាចនោះទេ តែពួកយើងមានការប្រុងប្រយ័ត្ន ណាមួយទីលានមិនសូវជាល្អសម្រាប់ពួកយើង ដូច្នេះហើយពួកយើងលេងដោយការប្រុងប្រយ័ត្ន»។

សូមបញ្ជាក់ផងដែរថា ការប្រកួតកាលពីយប់មិញនេះ គឺមានអ្នកទស្សនារាប់ម៉ឺននាក់ ហើយថវិកាដែលបានមកពីការលក់សំបុត្រនោះ នឹងប្រគល់ជូនសហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីអភិវឌ្ឍន៍និងពង្រឹងបាល់ទាត់ក្នុងស្រុកជាបន្ដទៀត៕  

ចង់ដឹងថា Charyl Chappuis និយាយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

Charyl Chappuis អំឡុងពេលហ្វឹកហាត់
ក្រុមកីឡាករ Muangthong និងក្រុមកីឡាករក្រុម Muangthong United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]