ភ្នំពេញ៖ ពិធីការិនី ដែលមានមុខក្នុងកម្មវិធីធំៗជាច្រើន កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន បានសាងប្រជាប្រិយភាពខ្លាំងឡើង តាមរយៈទេពកោសល្យ និងសមត្ថភាពដែលខ្លួនឯងមាន។

ចំពោះវិស័យសិល្បៈវិញ ពិធីការិនីរូបនេះ បានចូលប្រឡូកមិនតិចឆ្នាំនោះទេ  ក្នុងការកាន់មេក្រូឡើងឆាកវិញ គឺច្រើនសឹងរាប់មិនអស់។

ដោយឡែក ម្សិលមិញនេះ ពិធីការិនីស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បែរជាភ័យខ្លាចចំពោះមេក្រូ សម្រាប់ធ្វើការបកស្រាយបទចម្រៀងទៅវិញ ។

វាមិនមែនជាលើកដំបូងសម្រាប់ នីរ័ត្ន ក្នុងការឡើងឆាកនិយាយនោះទេ តែវាជាលើកទីមួយដែលកញ្ញា ឡើងបកស្រាយបទចម្រៀងផ្ទាល់ជូនមហាជនស្ដាប់ ទើបធ្វើឲ្យពិធីការិនីរូបនេះមានការភ័យ។

យ៉ាងណាមិញ ការផ្តល់កម្លាំងចិត្តពីហ្វេនៗ បានធ្វើឲ្យរូបនាង ទទួលបាននូវភាពជោគជ័យដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក នេះបើតាមសារដែលកញ្ញា បានបង្ហោះក្នុងបណ្ដាញសង្គម(IG)៕

សារដែល នីរ័ត្ន ដែលចែករំលែកក្នុងបណ្ដាញសង្គម
នីរ័ត្ន ឡើងបកស្រាយបទចម្រៀង
នីរ័ត្ន ឡើងបកស្រាយបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន