ភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់ និងមានការចូលរួមដាក់តាំងបង្ហាញនូវសម្ភារៈ និងសេវាកម្មសម្រាប់មង្គលការ ដោយមានផ្តល់នូវការសាកល្បងសេវាកម្មក៏ដូចជាផលិតផល និងការលក់បញ្ចុះតម្លៃជូនយ៉ាងពិសេស ពីក្រុមហ៊ុនប្រមាណជាង ៥០ដូចជា៖ ភេសជ្ជៈ សេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live Video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមរូបថតទំនើប សំអាងការ និងពិធីការ ផ្កា និងសេវាកម្មតុបតែង ហាងនំ Cake សម្លៀកបំពាក់មង្គលការ សណ្ឋាគារ គ្រឿងសង្ហារឹម ម្ហូបអាហារ ក្រុមភ្លេង ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី រថយន្ត ធនាគារ ហរិញ្ញវត្ថុ បង់រំលោះ និងកម្ចី និងសេវាកម្មថែរក្សាសុខភាពជាដើម។ ក្នុងនោះក៏មានការចូលរួមឧបត្តម្ភធំផ្តាច់មុខពីក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា រឺហៅយ៉ាងខ្លីជាភាសាអង់គ្លេសថា CBL ដែលមានផលិត និងចែកចាយស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិ ដូចជា ស្រាបៀរ Heineken ស្រាបៀរ Tiger ស្រាបៀរ Tiger Crystal ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor ស្រាបៀរ Gold Crown និង ស្រាបៀរ Gold Crown Stout។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧

នៅក្នុងពិព័រណ៍នៅថ្ងៃទី ២២ ២៣ ខែកក្កដា នេះផ្ទាល់ ខាងក្រុមហ៊ុនបាននាំយកនូវស្រាបៀរម៉ាក Heineken, ABC, Tiger, Anchor, និង CROWN ដើម្បីមកបង្ហាញជូនអ្នកចូលរួមទាំងអស់ រួមជាមួយនិងប្រូម៉ូសិនជាច្រើនសម្រាប់គូស្វាមីភរិយាថ្មីដែលបានធ្វើការជាវ និងកក់នៅថ្ងៃកម្មវិធី។

នៅក្នុងពិព័រណ៍នៅថ្ងៃទី ២២ ២៣ ខែកក្កដា នេះផ្ទាល់ ខាងក្រុមហ៊ុនបាននាំយកនូវស្រាបៀរម៉ាក Heineken, ABC, Tiger, Anchor, និង CROWN

សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Heineken នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ត្រចះត្រចង់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ៣សន្លឹក។

សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក ABC Extra Stout នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ត្រចះត្រចង់នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី សហភាពអ៊ឺរ៉ុប ជាមួយនឹងបទពិសោធន៍នៃការស្នាក់នៅសណ្ឋាគារផ្កាយ៧។

សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Anchor នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ត្រចះត្រចង់នៅឆ្នេរឋានសួគ៌ Krabi ប្រទេសថៃ រហូតដល់ ៥០រង្វាន់។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ២សន្លឹក។

កាន់តែពិសេសជាងនេះទៅទៀតនោះសម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Tiger នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ដ៏ធំបំផុតគឺរថយន្តស៊េរីទំនើប Audi Q5 2016 ដ៏ថ្មីសន្លាងមួយគ្រឿងភ្លាម ។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ៣សន្លឹក។

សម្រាប់អ្នកណែនាំរោងការក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ

ទាំងនេះនៅមិនទាន់អស់ទេ សម្រាប់អ្នកណែនាំរោងការក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ៖ រង្វាន់ប្រចាំត្រីមាសគឺ រ៉ឺម៉ក់កង់បីដឹកឥវ៉ាន់ជាមួយស្រាបៀរ ANCHOR 80 កេស និងរង្វាន់ធំប្រចាំឆ្នាំ ១រង្វាន់ ឡានដឹកឥវ៉ាន់ធន់តូចជាមួយស្រាបៀរ ANCHOR ១៥០ កេស។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ខាងមុខនេះចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់។ ពិព័រណ៍ដ៏ធំប្រចាំឆ្នាំទាំងពីរថ្ងៃនេះនឹងមានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ របស់កូនកម្លោះ កូនក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការផងដែរ។ លើសពីនេះទៀត ក៏មានការសម្តែងកម្មវិធីសំខាន់មួយចំនួនក្នុងពិធីរៀបមង្គលការដូចជាពិធីចូលម្លប់ របាំជូនពរ របាំសហសម័យ និងការប្រគុំភ្លេងបែបប្រពៃណី។ អ្នកចូលរួមទាំងអស់នឹងអាចប្រមូលបាននូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវីរីយ៍ និងការដេគ័រផ្កានៅមុនក្លោងធ្វើចូលជាដើម។

តោះ! កុំភ្លេចទៅចូលរួមដើម្បីទទួលបានប្រ៉ម៉ូសិនពិសេសៗជាច្រើនផ្សេងទៀត៕ 

កុំភ្លេចទៅចូលរួមដើម្បីទទួលបានប្រ៉ម៉ូសិនពិសេសៗជាច្រើនផ្សេងទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]