អាមេរិក៖  Hyperloop One គឺជារបកគំហើញនៃរថភ្លើងដែលមានល្បឿនលឿនក្នុងការដឹកជញ្ជូនវត្ថុ និងមនុស្សនៅក្នុងផ្លូវដែលមានរាងលក្ខណៈជាបំពង់ ត្រូវបានធ្វើតេស្តម៉ាស៊ីនជាលើកដំបូងកាលពីពេលថ្មីៗកន្លងទៅនេះ។

កាលពីថ្ងៃទី១២ ខែឧសភា ២០១៧ ក្រុមអ្នកជំនាញបានធ្វើការសាកល្បងម៉ាស៊ីន រថភ្លើង Hyperloop One នៅលើផ្លូវដែលមានរាងជាបំពង់មួយ ស្ថិតនៅលើវាលខ្សាច់ក្នុងរដ្ឋ Nevada នៃសហរដ្ឋអាមេរិក។ 

ល្បឿនរបស់វាអាចធ្វើបាន ១១២គីឡូម៉ែតក្នុងមួយម៉ោងប៉ុណ្ណោះ សម្រាប់ការធ្វើតេស្តលើកដំបូងនេះ ប៉ុន្តែក្រុមហ៊ុន Hyperloop កំពុងចាប់ផ្តើមត្រៀមធ្វើការសាកល្បងថ្មីំមួយទៀត ដែលជាគោលដៅបន្ទាប់ ដើម្បីសម្រេចឲ្យបាន ៤០២គីឡូម៉ែតក្នុងមួយម៉ោង។

ផ្លូវរថភ្លើងដែលមានលក្ខណៈជាបំពង់របស់Hyperloop One
រថភ្លើងHyperloop One
គ្រោងផ្លូវរបស់រថភ្លើងរបស់Hyperloop One

គួរបញ្ចាក់ផងដែរថា ផ្លូវបំពង់របស់រថភ្លើង Hyperloop One  នឹងមានបំពាក់ ដោយដែនម៉ាញេទិច រុញច្រានរថភ្លើងឲ្យមានល្បឿនលឿនជាងមុនជាមួយនឹងសម្ពាធនៃបរិយាកាសទាបនៅក្នុងបំពង់ ដែលនឹងអនុញាត្តឲ្យរថភ្លើង Hyperloop One ធ្វើដំណើរបានយ៉ាងរលូន។

លោក Elon Musk មានចក្ខុវិស័យមួយក្នុងការបង្កើតយាន្តជំនិះ ដែលអាចធ្វើដំណើរក្នុងល្បឿនលឿនបំផុតគឺ ១ ២២៣គីឡូម៉ែតក្នុងមួយម៉ោង ហើយ Hyperloop គឺជាក្រុមហ៊ុនមួយ ដែលមានគំរោងក្នុងការធ្វើឲ្យគំនិតរបស់លោក Elon ក្លាយជាការពិតផងដែរ។  បើសិនជាការស្រមើលស្រមៃនេះ ក្លាយជាការពិតមែននោះ  ការធ្វើដំណើរដែលមានរយៈពេលជិត៦ម៉ោង នឹងនៅសល់ត្រឹមតែ៣៥នាទីប៉ុណ្ណោះ៕

ក្រុមអ្នកជំនាញនៅក្នុងក្រុមហ៊ុនHyperloop
លោកElon Musk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]