(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ​។ 

​ហេតុការណ៍នេះបានកើតឡើងនៅ​យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុង​ចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច បានចុះទៅពិនិត្យ នៅកន្លែងកើតកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ​។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បី​ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]