ថៃ៖ តារាសម្តែងស្រី ដែលត្រៀមខ្លួនចូលពិធីរៀបការ នៅចុងឆ្នាំខាងមុខនេះ កញ្ញា Margie Rasri កាលពីពេលកន្លងទៅបានបង្ហាញចិញ្ចៀនពេជ្រ ដែលជាចិញ្ចៀនភ្ជាប់ពាក្យរបស់ខ្លួន យ៉ាងភ្លឺចែងចាំង។

ការបង្ហាញចិញ្ចៀនពេជ្រមួយវង់ ដែលនៅលើដៃនេះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលកញ្ញា Margie Rasri ចូលរួមនៅក្នុងកម្មវិធីមួយ ប៉ុន្តែនាងក៏បានប្រាប់ថា មិនសូវចង់ហ៊ានពាក់បញ្ចេញឱ្យគេបានឃើញប៉ុន្មានទេ ព្រោះអៀនណាស់ តែពាក់នៅពេលនេះគឺដើម្បីឱ្យមានភាពស៊ីគ្នាទៅនឹងឈុត ដែលបានស្លៀកមកនៅថ្ងៃនេះ។ 

ឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មាននៅក្នុងស្រុក Margie Rasri បានប្រាប់ថា ចិញ្ចៀននាង មានទំហំពេជ្រ ១.៤ការ៉ាត់។

នាងក៏បានបញ្ជាក់ថា បន្ទាប់ពីរៀបការរួចជាមួយកម្លោះហៃសូលោក Pok Patsonkorn នាងក៏នៅតែទទួលការងារសិល្បៈជាធម្មតា មិនបានចាកចេញទៅណាឡើយ។

ចំណែកឯគម្រោងរៀបចំពិធីមង្គលការវិញ ពេលនេះក៏កំពុងតែមានការចាត់ចែងជាបណ្តើរផងដែរ ដោយគ្មានអ្វីជាការរំខាននោះទេ៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖ 

ចិញ្ចៀនពេជ្រ ដែលនៅលើដៃ Margie Rasri
Margie Rasri បង្ហាញចិញ្ចៀនពេជ្ររបស់ខ្លួន
Margie Rasri និងគូស្នេហ៍
Margie Rasri និងគូស្នេហ៍
Margie Rasri និងគូស្នេហ៍
កញ្ញា Margie Rasri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]