ក្រូអាត៖ កំពូលកីឡាករវ៉ាយកូនបាល់ (តេន្នីស) Roger Federer បានយកឈ្នះកីឡាករ Marin Cilic ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តយកពានរង្វាន់ Wimbledon ឆ្នាំ២០១៧ កាលពីយប់មិញនេះ។

ការឈ្នះពាននេះ គឺជាការឈ្នះលើកទី៨ នៃពានរង្វាន់ខាងលើ និងជាលើកទី១៩ របស់ខ្លួន នៃពានរង្វាន់ Grand Slam ដោយកីឡាករសញ្ជាតិស្វីសរូបនេះ ប្រើពេល ១ម៉ោង និង៤១នាទី ក្នុងលទ្ធផល ៦-៣ ៦-១ ៦-៤ ខណ: Cilic មានបញ្ហាជើងឆ្វេងនៅសិតទីពីរត្រូវលេងទាំងមានការឈឺចាប់។

ក្រោយចប់ការប្រកួត Federer បាននិយាយទៅលើដៃគូប្រកួតរបស់ខ្លួនថា៖ ''ពេលខ្លះការប្រកួតគឺមានភាពសាហាវ ប៉ុន្ដែ Marin នៅតែខិតខំតស៊ូរហូតដល់ទីបំផុត ដូច្នេះហើយពួកយើងសូមអបអរដល់រូបគេសម្រាប់ការខិតខំប្រឹងប្រែងប្រកួតនៃពានរង្វាន់នេះ''។

នេះគឺជាការឈ្នះពាន Wimbledon លើកដំបូងរបស់ អ្នកវាយកូនបាល់វ័យ ៣៥ឆ្នាំរូបនេះ គិតចាប់ពីឆ្នាំ២០១២ មក ហើយការឈ្នះ៨ដងរបស់គេបានវ៉ាដាច់កំណត់ត្រាកីឡាករជើងចាស់២រូបកាលពីអតីតកាលគឺ Pete Sampras និង William Renshaw ដែលធ្លាប់ឈ្នះ៧ដងដូចគ្នា។ យ៉ាងណាក៏ដោយ បើធៀបជាមួយផ្នែកនារីវិញ Federer នៅចាញ់កីឡាការិនី Martina Navratilova ធ្លាប់ឈ្នះពាននេះ៩ដង៕

Roger Federer លើកពាន Wimbledon កាលពីយប់មិញ
Roger Federer និងដៃគូរប្រកួត Marin Cilic
Roger Federer អំឡុងពេលប្រកួតយប់មិញ
Marin Cilic អំឡុងពេលប្រកួតយប់មិញ
Marin Cilic រងរបួសអំឡុងពេលប្រកួត
Roger Federer លើកពាន Wimbledon កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]