អ្នកជំនាញដែលសិក្សាពីភាសាកាយវិការ លោក Robert Phipps បាននិយាយថា របៀបដែលមនុស្សគេង គឺអាចប៉ះពាល់ដល់អារម្មណ៏របស់គេនៅពេលព្រឹកបន្ទាប់។ លោកបានចែក របៀបគេងជា៤ប្រភេទដែលបរិយាយអំពី ចរិតលក្ខណៈរបស់មនុស្ស។

អ្នកជំនាញរូបនេះក៏បាននិយាយដែរថា មានមនុស្សប្រហែល ២៥% គេងរបៀបបយកដៃបោះទៅមុខ (រូបទី១) គេងរបៀបនេះបង្ហាញថាគេមនុស្សដែលចូលចិត្តការ ស្រមើស្រមៃ។ ចំណែកមនុស្សប្រហែល ២៨% ចូលចិត្តគេងរបៀបចំហៀង ហើយត្រង់ (រូបទី២) ត្រូវបានអ្នកជំនាញកំនត់ថា ជាប្រភេទមនុស្សក្បាលរឹង។

ហើយមានមនុស្សប្រហែល១៧% ចូលចិត្តគេងផ្កាប់មុខ (រូបទី៣) ត្រូវបានអ្នកជំនាញនិយាយថា គេជាមនុស្សមិនចាប់អារម្មណ៏បុគ្គលិកលក្ខណៈរបស់ខ្លួនទេ។ មនុស្សប្រមាណ៥៨%ទៀត ចូលចិត្ត គេងរបៀប យកដៃនិងជើងបោះទៅមុខ(រូបទី៤)  គេងរបៀបនេះបង្ហាញថាគេជាកំពុងតែព្រួយបារម្ភអំពីអ្វីមួយ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]