ប្រភពព័ត៌មាន បរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១២ នេះថា នាងFan Bing Bing បច្ចុប្បន្ននេះ កាន់តែសិចស៊ី យ៉ាងចាស់ដៃ បន្ទាប់ពីបាន អ្នកដឹកនាំរឿង ជនជាតិកូរ៉េ លោក Kang Je-gyu ឱ្យសម្តែងក្នុងខ្សែភាពយន្តហូលីវូដកូរ៉េរឿង “My way” នាពេលកន្លងមក។

នាង Fan Bing Bing ជាតារាស៊ិចស៊ីម្នាក់ ក្នុងចំណោមតារាសម្តែងស្រីសិចស៊ី ជាច្រើនរូបទៀត ដែលបានសម្ដែងនៅក្នុងខ្សែភាព យន្តរឿង “My Way” នេះ ប៉ុន្តែពេលនេះនាង ជាតារាស៊ិចស៊ីមួយរូប គួរឱ្យចាប់អារម្មណ៍ ខ្លាំងបំផុត។

នាង Fan Bing Bing ត្រូវបានសម្ដែងជាតួឯកស្រី ជនជាតិចិន ដែលជួយដល់តួឯកប្រុស Jang នៅក្នុងខ្សែភាពយន្ត“My Way”  រហូតបង្កើតឱ្យមាន ឈុតឆាក ក្តៅសាច់មួយចំនួន។

តាំងពីពេលនោះមក គេសង្កេតឃើញនាង Fan Bing Bing ចាប់ផ្តើមសិចស៊ីចាស់ដៃតែម្តង រហូតមានពេលខ្លះ ក៏មានពាក្យរិះគន់ធ្ងន់ៗ ពីសំណាក់ប្រិយមិត្ត ក្នុង ស្រុកទៀតផង។ នាង Fan Bing Bing បច្ចុប្បន្នមានអាយុ២៨ឆ្នាំហើយ ដែលក្រៅពីជាតារាសម្ដែងភាពយន្ត នាង ជាតារាចម្រៀង Mandopop ដែលកេរ្តិ៍ឈ្មោះ របស់ នាងល្បីល្បាញ គឺសម្ដែងជាតួឯកឈ្មោះ Jin Suo នៅក្នុងរឿង "Princess Pearl” កាលពីឆ្នាំ១៩៩៨។ នាងក៏បានសម្ដែងក្នុងខ្សែភាពយន្តចិនដូចជា រឿង  "Contact Love” ក្នុងឆ្នាំ២០០៧ រឿង "Fuse, Flash Point” ឆ្នាំ២០០៧ រឿង "Boyguards and Assassins” ឆ្នាំ២០០៩ និងក្នុងរឿង "Just Another Pandora's Box” ឆ្នាំ២០១០ ផងដែរ៕

ដោយ៖ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]