ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម K-Cement Cambodia All Stars និងក្រុមថៃ Muangthong United បានបញ្ចប់ទៅដោយលទ្ធផល ៤-០ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ក្នុងតង់ទីមួយ Cambodia All Stars ធ្វើមិនបានល្អ បណ្តោយឲ្យក្រុមខ្លាំងមកពីថៃ Muanthong ស៊ុតចូលទីរហូតដល់ទៅ៣គ្រាប់។

បន្ថែមពីនេះទៀត លោក Leonardo ដែលជាគ្រូបង្វឹក បានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងអំឡុងតង់ទីមួយ ដោយប្តូរកីឡាករស្ទើរតែមួយតារាង តែយ៉ាងណាក៏ដោយ ក៏នៅតែមិនមានឱកាសស៊ុតបញ្ចូលទី។

ចូលដល់តង់ទីពីរ Muangthong បានបន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យលទ្ធផលនាំមុខ ៤-០ រក្សារហូតដល់បញ្ចប់ការប្រកួត៕

ទស្សនារូបភាពនៃការប្រកួត៖ 

Cambodia All Stars ចាញ់ Muangthong United ៤-០
ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម K-Cement Cambodia All Stars និងក្រុមថៃ Muangthong United បានបញ្ចប់ទៅដោយលទ្ធផល ៤-០
Cambodia All Stars ចាញ់ Muangthong United ៤-០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]