ភ្នំពេញ៖ តារាចម្រៀងប្រុស កែវ វាសនា ក្រោយពីសម្រេចចិត្តបោះចោលភាពនៅលីវរបស់ខ្លួន និងចាប់ផ្តើមសាងគ្រួសារដ៏កក់ក្តៅ កាលពីឆ្នាំមុនមក មកទល់ពេលនេះ លោកនិងភរិយាដ៏ស្រស់ស្អាត ក៏ទទួលបានចំណងដៃកូនប្រុសដំបូង ដ៏គួរឲ្យស្រលាញ់ បំពេញបន្ថែមជីវិតគ្រួសារ ឲ្យកាន់តែមានសុភមង្គលផងដែរ។

តួយ៉ាង បើទោះបីជាអ្នកទាំងពីរក្លាយជាឪពុកម្តាយគេទៅហើយ យ៉ាងណាក្តី ប៉ុន្តែក្តីស្រលាញ់រវាងអ្នកទាំងពីរ គឺនៅតែផ្អែមល្អែមដូចកម្លោះក្រមុំទើបស្រលាញ់គ្នាដំបូង ដូច្នោះដែរ។

ជាការពិតណាស់ បើយោងតាមការLive ផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់ភរិយា លោក កែវ វាសនា បានឲ្យឃើញថាឆ្លៀតពេលសម្រាកចុងសប្តាហ៍ ពួកគេក៏បាននាំគ្នាមកដើរលេង ញុំាអាហារថ្ងៃត្រង់ យ៉ាងរីករាយគួរឲ្យច្រណែនតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា