ភ្នំពេញ៖ ខែ្សប្រយុទ្ធរបស់ក្រុមភ្នំពេញក្រោន កីឡាករ កែវ សុខង៉ន បានទទួលរងរបួសជង្គង់ខាងស្ដាំអំឡុងពេលហ្វឹកហាត់ ដែលធើ្វឲ្យរូបគេមិនអាចជួយក្រុម Cambodia All Stars ប្រកួតទល់នឹងក្រុមខ្លាំងរបស់ថៃ Muangthong United នៅវេលាល្ងាចនេះបានទេ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់គេបានបង្ហោះ។ 

កែវ សុខង៉ន បានបង្ហោះរូបចំនួន៣សន្លឹក ដែលបញ្ជាក់ពីរបួសរបស់គេ ព្រមទាំងបានសរសេរថា «នេះជាឱកាសយ៉ាងល្អសំរាប់ការប្រកួតល្ងាចនេះ សំរាប់ក្រុម All Star កម្ពុជាយើង ហើយក៍សុំទោសបងប្អូន នឹង នាក់គាំទ្រដ៍អស្ចារបស់កម្ពុជាយើង។ ដែលខ្ញុំបាទមិនបានចូលលេង ព្រោះរបួសជង្គង់ខាងស្តាំក្នុងពេលវឹកហាត់ ។ សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងមកជួយលើកទឹកចិត្តក្រុម All Star យើងផង ស៊ូ ស៊ូ ស៊ូ»។ 

កែវ សុខង៉ន បង្ហោះរូបទាំងនេះក្នុងគណនីហ្វេសប៊ុកគេ

គួរបញ្ជាក់ផងដែរថា ក្រុម Cambodia All Stars នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុម Muangthong United ក្នុងការប្រកួតមិត្ដភាព ដែលនឹងធើ្វការប្រកួតនៅល្ងាចនេះ វេលាម៉ោង ៦:៣០នាទី ខណៈដែលកាលពីឆ្នាំមុន ក្រុមខ្លាំងរបស់ថៃនេះ បានបរាជ័យម្ដងរួចមកហើយដោយលទ្ធផល ៤-៣៕ 

របួសជង្គង់របស់ កែវ សុខង៉ន
របួសជង្គង់របស់ កែវ សុខង៉ន
កីឡាករ កែវ សុខង៉ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]