អង់គ្លេស៖ យុទ្ធនាការឃោសនាការប្រកួតរវាង Floyd Maywheather និង Conor McGregor បានបញ្ចប់ហើយកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងកីឡដ្ឋានជាតិ Wembley ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

មុនខុសពីសព្វមួយដង អ្នកទាំងពីរ បាននិយាយឌឺដង ជេរប្រទិចគ្នា ធ្វើឲ្យអ្នកគាំទ្រទទួលបានការកម្សាន្ត ហ៊ោរកញ្ជ្រៀវពេញកីឡដ្ឋាន និងទន្ទឹងរង់ចាំនៃការប្រកួតរវាងជើងខ្លាំងទាំងពីររូបនេះមកដល់ឆាប់ៗនេះ។ 

យុទ្ធនាការឃោសនាការប្រកួតរវាង Floyd Maywheather និង Conor McGregor បានបញ្ចប់ហើយកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ

ក្នុងនោះផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការប្រកួតនេះ អ្នកប្រដាល់ Floyd Maywheather និង Conor McGregor អាចទំនងនឹងធ្វើការសងសឹកគ្នាម្តងទៀតនៅក្នុងទ្រុង UFC វិញម្តង។ នេះបើតាមការបញ្ជាក់ពីសម្តីទាំងសងខាង នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ។

Floyd Maywheather បានប្រាប់ទៅលោក Dana White ដែលជាប្រធាន UFC ឲ្យដឹងថា «លោកគួរតែទាក់ទងនាំយកខ្ញុំទៅវ៉ៃនៅ UFC បើសិនជាលោកចង់ឃើញជើងឯកពិតប្រាកដ។ ខ្ញុំខ្លាំងទាំងក្នុងរេញ ខ្លាំងទាំងក្នុងទ្រុង»

បន្ថែមពីនេះទៀត Floyd បានងាកមករក McGregor ហើយបាននិយាយថា «ខ្ញុំនឹងធ្វើស៊ីឯងនៅក្នុងទ្រុងតែម្តង បើហ៊ានតែនិយាយច្រើន»

ខណៈនោះ McGregor ក៏មិនបានចុះញ៉មអ្វីដែរ ហើយឆ្លើយតបវិញលឿនៗថា «នៅពេលដែលយើងឈ្នះឯង ថ្ងៃទី២៦ ខែសីហា ហើយ យើងនឹងផ្តល់ឱកាសឲ្យឯងសងសឹកម្តងទៀត ដោយវ៉ៃនៅក្នុងទ្រុង UFC ម្តង។ ចាំមើលថាតើ ឯងនៅនិយាយបានទៀតឬអត់»

គួរបញ្ជាក់ថា នេះជាយុទ្ធនាការឃោសនាការប្រកួតជុំចុងក្រោយរវាងជើងខ្លាំងទាំងពីររូបនេះ ស្របពេលដែលការប្រកួតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

អ្នកប្រដាល់ Floyd Maywheather និង Conor McGregor អាចទំនងនឹងធ្វើការសងសឹកគ្នាម្តងទៀតនៅក្នុងទ្រុង UFC វិញម្តង
Conor McGregor
Floyd Maywheather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]