ភ្នំពេញ៖ តារាស្រី២ដួង ដែលត្រូវបានប្រិយមិត្តជាច្រើន ស្រលាញ់និងគាំទ្រខ្លាំង ដោយសារតែអ្នកទាំងពីរ និយមតុបតែងខ្លួនបែប សុភាពៗ មិនស៊ិចស៊ីមិនបញ្ចេញសាច់ជ្រុលពេក ប៉ុន្តែមើលទៅនៅតែស្រស់ស្អាត និងថ្លៃថ្នូរ គួរឲ្យសរសើរ។

និយាយដល់តារាស្រីទាំង២ដួង ដែលនិយមលេងខ្លួន បែបមិនស៊ិចស៊ីឡូយឆាយនេះ ប្រិយមិត្តប្រាកដជាដឹងហើយថា ជាតារាស្រីរូបណា នោះគឺ តារាចម្រៀងស្រី សុខ ស្រីនាង និង តារាសម្តែងស្រីដែលប្រិយមិត្តស្គាល់ថាជារាជនីក្រមា មាន សូនីតា

តារាចម្រៀងស្រី សុខ ស្រីនាង និង តារាសម្តែងស្រី មាន សូនីតា

ហើយថ្មីៗនេះផងដែរ អ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញថា តារាស្រីទាំងពីរដួងនេះ បានលេងឈុតដ៏គួរឲ្យទាក់ទាញភ្នែកមួយ។ បើយោងតាមរូបថតខាងក្រោមនេះ តារាស្រី មាន សូនីតា បានលេងឈុតដ៏ស្រស់ស្អាត មានស្បៃវែង មើលទៅដូចជារាជនីពិតៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថែមទាំងមានបញ្ចេញផ្ចិត ទៀតផង។

មាន សូនីតា បានលេងឈុតដ៏ស្រស់ស្អាត
មាន សូនីតា បានលេងឈុតដ៏ស្រស់ស្អាត
មាន សូនីតា បានលេងឈុតដ៏ស្រស់ស្អាត

ដោយឡែក ក្រឡេកមកតារាចម្រៀង សុខ ស្រីនាង វិញម្តង នាងបានលេងខ្លួនឈុតបែបយុវវ័យពណ៌ខ្មៅ អមជាមួយនឹងខោខ្លី ដោយជាទូទៅ គឺហៅថាតែងខ្លួនបែបSwag ដោយមើលទៅការតុបតែងខ្លួនរបស់នាង ស្រស់ស្អាតប្លែកភ្នែក ម៉្យាងផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការតុបតែងខ្លួនដ៏ស្រស់ស្អាត របស់តារាស្រីទាំង២ដួងនេះ?  

សុខ ស្រីនាង បានលេងខ្លួនឈុតបែបយុវវ័យពណ៌ខ្មៅ អមជាមួយនឹងខោខ្លី
សុខ ស្រីនាងបានលេងខ្លួន ឈុតបែបយុវវ័យពណ៌ខ្មៅ អមជាមួយនឹងខោខ្លី
សុខ ស្រីនាងបានលេងខ្លួន ឈុតបែបយុវវ័យពណ៌ខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា