ភ្នំពេញ៖ ក្រុម Cambodia All Stars នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមខ្លាំងរបស់ថៃ Muangthong United ក្នុងជំនួបមិត្ដភាព នាវេលាម៉ោង៦:៣០នាទីល្ងាចនេះ។

កាលពីឆ្នាំមុន ក្រុម Muangthong ក៏ធ្លាប់បានមកប្រកួតជាមួយ Cambodia All Stars ផងដែរ ដោយពេលនោះ គឺពួកគេបានបរាជ័យដោយលទ្ធផល ៤-៣។

បើនិយាយពីការប្រកួតឆ្នាំមុនវិញ ស្ថិតក្រោមក្រសែភ្នែកមនុស្សជាង៤ម៉ឺននាក់ Muangthong បានបើកការវាយលុកយ៉ាងខ្លាំងនៅក្នុងតង់ទី១ និងទាត់បាល់បញ្ចូលទីក្រុមកម្ពុជាបានចំនួន២គ្រាប់ ដោយគ្រាប់់ទី១រកបានដោយកីឡាករ Chayawat byran នៅនាទីទី២៣ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Kasidech Wattanawong នាទី២៦ ។ 

ទោះជាយ៉ាងណា ក្រុម Cambodia All Stars ព្យាយាមធើ្វការសម្រុកវិញ រហូតដល់នាទីទី៤៥ ខ្សែប្រយុទ្ធ Shane Booysen របស់ភ្នំពេញក្រោន រកបាន១គ្រាប់វិញមុនបញ្ចប់តង់ទី១ ។

ចូលដល់តង់ទី២ ក្រុម Cambodia All Stars បានបង្កើនការសម្រុកដោយប្ដូរទម្រង់លេងលឿនៗ និងស៊ីសង្វាក់គ្នាទៀត រហូតដល់នៅនាទីទី៥៣ កីឡាករ Tomohiro Masaki រកបានគ្រាប់បាល់ទីពីរ ឱ្យក្រុម Cambodia All Stars ដោយការទាត់បាល់ទម្លុះខ្សែការពាររបស់ក្រុម Muangthong ។ 

ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា មានឱកាសរកបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី៧៤ និង៧៦ ខណៈ Muangthong រកបានតែមួយគ្រាប់ទៀតប៉ុណ្ណោះដោយកីឡាករ Sarayoo yen នៅនាទីទី៨០ ធ្វើឱ្យចប់ការប្រកួតក្រុម Cambodian All Star យកឈ្នះក្រុមថៃ Muangthong United ក្នុងលទ្ធផល ៤-៣ ៕

ដូច្នេះចាំមើលល្ងាចនេះវិញ តើក្រុមខ្លាំង Muangthong United អាចសងសឹកក្រុម Cambodia All Stars បានឫយ៉ាងណា?  

ក្រុម Cambodia All Stars កាលឆ្នាំមុន
ក្រុម Muangthong United កាលឆ្នាំមុន

តោះ! ទស្សនាវីដេអូកាលពីឆ្នាំមុនដែលក្រុម Cambodia All Stars យកឈ្នះក្រុម Muangthong United ៤-៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]