បរទេស៖  គួររម្លឹកថាកាលពីឆ្នាំទៅ ក្រុមហ៊ុន Facebook បានចាប់ផ្ដើម សាកល្បង កម្មវិធីថ្មី  ជួយរកកន្លែងណាមាន Wifi នៅទីសាធារណៈ។ ពេលនេះវិញ ក្រុមហ៊ុន Facebook បានបញ្ចេញកម្មវិធីនេះជាផ្លូវការហើយ សម្រាប់ទាំង iOS និង​ Android។

ឥលូវនេះអ្នកអាចស្វែងរក Wifi  នៅលើផែនទី ដែលភាគច្រើនជាហាងកាហ្វេ ឬភោជនីយដ្ឋានជាដើម។ វានឹងមានប្រយោជន៍ នៅពេលអ្នកធ្វើដំណើរទៅប្រទេសក្រៅ ឬតំបន់ណាដែលមិនសូវមានសេវាទូរស័ព្ទ។  ឥលូវនេះមាន Wifi ច្រើនណាស់នៅពាសពេញប្រទេស ដូច្នេះវានឹងធ្វើឲ្យមានភាពងាយស្រួល នៅក្នុងការស្វែងរក Wifi។ ព្រោះអ៊ីនធឺណេតពិតជាសំខាន់នៅក្នុងការធ្វើការងារ ឬក៏ការសិក្សា ដូច្នេះអ្នកនឹងមិនបាច់ពិបាកសួរគេថាមាន Wifi ឬអត់ទៀតទេ។

ប៉ុន្តែត្រូវចាំថាកម្មវិធីនេះ គ្រាន់តែប្រាប់អ្នកនូវព័ត៌មានអំពីកន្លែង ទាក់ទងនឹងហាងរបស់គេទៅកាន់ Facebook ប៉ុណ្ណោះ។ ដូច្នេះអ្នកអាចនឹងមិនអាចរកឃើញទីកន្លែងមួយចំនួន  ដែលមិនទាន់មានទិន្នន័យនៅលើផែនទីផងដែរ។  Facebook នឹងរក្សាទុកនូវព័ត៌មានចាស់ៗនៃកន្លែងដែលអ្នកធ្លាប់ទៅផងដែរ៕

ផែនទីបង្ហាញទីតាំងមាន wifi
ការស្វែងរកWifiដោយប្រើFacebook
ក្នុងកម្មវិធីរក wifi
ផែនទីដែលដៅតំបន់ដែលមានWifi
Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]