ភ្នំពេញ៖ មុននេះបន្តិច តារាកំប្លែងលោកពាក់មី បានធ្វើការ Live វីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីប្រកាសស្វែងរកចោរដែលបានលួចម៉ូតូមិត្តភក្តិរបស់លោកកាលពីយប់មិញនេះ។

នាយពាក់មី បានប្រាប់ដូច្នេះថាកាលពីយប់មិញរូបលោក និងលោក សេង តារា ដែលជាពិធីករវិទ្យុមួយរូប បានធ្វើការ Live ផ្ទាល់ នៅលើហ្វេសប៊ុកផេក «ទូរទស្សន៍សិល្បៈ» អំពីកម្មវិធីទស្សន៍ទាយបទចម្រៀងមរតកដើម ដែលប្រព្រឹត្តិទៅចាប់ពីវេលាម៉ោង៧យប់។

ហើយបន្ទាប់មកនៅវេលាម៉ោងប្រមាណជា ៩ យប់ ចោរក៏បានចូលលួចកាច់សោរក.ម៉ូតូរបស់លោក សេង តារា និងអ្នកកាន់កាមេរ៉ាម្នាក់ទៀត។ ប៉ុន្តែចោរនោះលួចបានតែម៉ូតូលោក សេង តារាតែមួយគ្រឿងប៉ុណ្ណោះ។

ទស្សនាការ Live វីដេអូរបស់នាយ ពាក់មី ដូចខាងក្រោមនេះ៖

ទន្ទឹមនឹងនេះផងដែរ ពិធីករវិទ្យុលោក សេង តារា ក៏បានបង្ហោះរូបភាពស្វែងម៉ូតូដែលបានបាត់នេះនៅលើហ្វេសប៊ុករបស់ខ្លួន និងបានទៅប្តឹងប៉ូលីសផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សារ និងរូបភាព ដែលលោក សេង តារា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន
រូបភាពពេលទៅប្តឹប៉ូលិស
ស្លាកលេខម៉ូតូ
ម៉ូតូរបស់លោក សេង តារា ដែលបានបាត់ទៅ
ប័ណ្ណសម្គាល់យានយន្តរបស់លោក សេង តារា
នាយពាក់មី និងលោក សេង តារា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី