បរទេស៖   រយៈពេលយូរណាស់មកហើយ ដែលទូរសព្ទម៉ាក​ Vertu  ត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈប្រណីតជាងគេ  សមស្របសម្រាប់តារា និងមនុស្សដែលត្រូវការភាពថ្លៃថ្នូរខ្ពង់ខ្ពស់។  ក្រុមហ៊ុននេះបានចាប់ផ្ដើមបើកដំបូងនៅក្នុងឆ្នាំ១៩៩៨ ។ ផលិតផលទូរសព្ទ Vertu ធ្វើអំពីលោហធាតុរឹងល្អ និងស្បែក ដែលកាត់ដោយដៃ ដើម្បីបំពេញភាពល្អឥតខ្ចោះរបស់វាអស់ជិតរយៈពេលជាង ១០ឆ្នាំមកហើយ។

ក្រោយពីទូរសព្ទស្មាតហ្វូន (Smartphone) បានវាយលុកទីផ្សារមក  វត្ថុដែលល្អប្រណីតដូចជា Vertu ត្រូវបានគេទុកជារបស់មិនសំខាន់ដូចមុនទៀតទេ។  ចុងក្រោយមកក្រុមហ៊ុន Vertu មិនអាចលក់ផលិតផលរបស់ខ្លួនបានច្រើនដូចមុនទៀតទេ និងបានចុះថយទៅបន្តិចម្ដងៗ ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ។

លោក Hakan Uzan ដែលជាម្ចាស់ក្រុមហ៊ុន Vertu ចង់ចំណាយទឹកប្រាក់ចំនួន ១,៩លានផោន (ជាង២,៤លានដុល្លារ) ដើម្បីទាញក្រុមហ៊ុនឲ្យផុតពីការក្ស័យធុនដែរ ក៏ប៉ុន្តែម្ចាស់បំណុលមិនព្រម ព្រោះចំនួនបំណុលមានទៅដល់ ១២៨លានផោន (ជាង១៦៧លានដុល្លារ) ឯណោះ។ លោក Hakan ក៏បានបញ្ចាក់ទៀតថាលោកនឹងនៅតែខិតខំស្រោចស្រង់ប្រេ៊ន និងបច្ចេកវិទ្យា នៃក្រុមហ៊ុននេះឡើងវិញឲ្យបាន។

គួរបញ្ជាក់ផងដែរថា ទូរសព្ទដែលថ្លៃជាងគេបំផុតរបស់ក្រុមហ៊ុន Vertu គឺទូរស័ព្ទម៉ាក Vertu Signature Cobra ដែលមានតំលៃរហូតទៅដល់ ៣៦០ ០០០ដុល្លារឯណោះ៕ 

ចុងក្រោយមកក្រុមហ៊ុន Vertu មិនអាចលក់ផលិតផលរបស់ខ្លួនបានច្រើនដូចមុនទៀតទេ និងបានចុះថយទៅបន្តិចម្ដងៗ ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ
ចុងក្រោយមកក្រុមហ៊ុន Vertu មិនអាចលក់ផលិតផលរបស់ខ្លួនបានច្រើនដូចមុនទៀតទេ និងបានចុះថយទៅបន្តិចម្ដងៗ ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ
ចុងក្រោយមកក្រុមហ៊ុន Vertu មិនអាចលក់ផលិតផលរបស់ខ្លួនបានច្រើនដូចមុនទៀតទេ និងបានចុះថយទៅបន្តិចម្ដងៗ ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ
ម្ចាស់ក្រុមហ៊ុន Vertu លោកHakan Uzan
ទូរស័ព្ទម៉ាកCobraដែលជាផលិតផលថ្លៃបំផុតរបស់ Vertu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]