ការប្រើកុំព្យូទ័រនៅក្នុងសម័យនេះ គឺជារឿងធម្មតាទៅហើយ ព្រោះថាការងារ និងការសិក្សាភាគច្រើន គឺត្រូវការប្រើប្រាស់កុំព្យូទ័រ ដើម្បីដើរទៅមុខរលូន។ 

ក្នុងការប្រើប្រាស់នេះដែរ បើសិនជាយើងដឹងនូវពាក្យសំងាត់ផ្លូវកាត់ នោះវានឹងជួយឲ្យការងារយើងរហ័សជាងមុន ហើយចំនេញពេលវេលាបានមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាពាក្យសំងាត់ផ្លូវកាត់ខ្លះៗនៅលើ Keyboard កុំព្យូទ័រ ដែលយើងអាចនឹងត្រូវការប្រើជាប្រចាំ៖

Keyboard កុំព្យូទ័រ

• Ctrl+C ឬ Ctrl+Insert ដើម្បីថតចំលងនូវទិន្នន័យដែលអ្នកចង់ជ្រើសរើស(Copy) ឯសំរាប់អ្នកប្រើកុំព្យូទ័រ Apple គឺត្រូវចុច Cmd+C។

• Ctrl+X ដើម្បីកាត់យកចំនុចណាមួយក្នុងអត្ថបទ ឬអត្ថបទទាំងមូល (Cut) សំរាប់អ្នកប្រើកុំព្យូទ័រ Apple គឺត្រូវចុច Cmd+X។

• Ctrl+V ឬ Shift+Insert ដើម្បីដាក់បញ្ចូលទៅវិញ (Paste) នូវអក្សរ ឬក៏រូបភាពដែលអ្នកបាន Copy ឬCut ហើយ សំរាប់អ្នកប្រើកុំព្យូទ័រApple គឺត្រូវចុច Cmd+V។

• Ctrl+Z ដើម្បីត្រលប់ថយក្រោយវិញ(Undo) សំរាប់អ្នកប្រើកុំព្យូទ័រApple គឺត្រូវចុច Cmd+Z។

• Ctrl+Y ដើម្បីត្រលប់ទៅមុខវិញនៅពេលដែលអ្នកចុច Undo ហើយ (Redo) សំរាប់អ្នកប្រើកុំព្យូទ័រ Apple គឺត្រូវចុច Cmd+Y។

• Ctrl+F ដើម្បីស្វែងរកទិន្នន័យណាមួយ ដែលអនុញ្ញាត ឲ្យអ្នកស្វែងរកពាក្យនៅលើ Words ឬក៏នៅលើវេបសាយលើ Internet ក៏បានដែរ សំរាប់អ្នកប្រើកុំព្យូទ័រApple គឺត្រូវចុច Cmd+F។

• Alt+Tab ឬ Ctrl+Tab ដើម្បីចូលទៅកម្មវិធីណាមួយ ដែលអ្នកបានបើកចោលរួចស្រេចនៅលើកុំព្យូទ័រ ឬក៏ជ្រើសវេបសាយណាមួយដែលអ្នកកំពុងបើក។

• Ctrl+Backspace ដើម្បីលុបចោលនូវអក្សរទាំងអស់មិនមែនមួយអក្សរៗនោះទេ។

• Ctrl+សញ្ញាព្រួញឆ្វេងឬស្ដាំ ដើម្បីលោតទៅមុខឬក្រោយម្ដងមួយពាក្យតែម្ដងមិនមែនម្ដងមួយព្យាង្គនោះទេ។

• Ctrl+S ដើម្បីរក្សាទុក (Save) នូវឯកសារនៅលើស្ទើរតែគ្រប់កម្មវិធីទាំងអស់ សំរាប់អ្នកប្រើកុំព្យូទ័រ Apple គឺត្រូវចុច Cmd+S។

• Ctrl+Home ឬ Ctrl+End ដើម្បីលោតទៅខាងមុខដំបូងបំផុតនៃអត្ថបទ ឬខាងក្រោយបំផុត សំរាប់អ្នកប្រើកុំព្យូទ័រApple គឺត្រូវចុច Cmd និងសញ្ញាព្រួញឡើងលើឬក៏ចុះក្រោម ដើម្បីលោតឡើងលើឬចុះក្រោម។

• Ctrl+P ដើម្បីចូលទៅមើលចុងក្រោយមុននឹងបោះពុម្ពនូវឯកសារ(Preview) សំរាប់អ្នកប្រើកុំព្យូទ័រApple គឺត្រូវចុច Cmd+P។

• Page Up និងPage Down ដើម្បីចុះឬឡើងលើមួយទំព័រតែម្ដង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]