រាជធានី​ភ្នំពេញ ៖ តារា​វ័យក្មេង​ទើបតែ​រះ​ឡើង​ក្នុង​ពិភព​សិល្បៈ​កញ្ញា​នី​តា វរវង្ស កាន់តែ​រីក​លូតលាស់​ដោយ​ទទួល​បាន​តំណែង​តួអង្គ​សំខាន់​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់ ។ ភាគច្រើន​វរវង្ស​សម្តែង​ជា​តួអង្គ​កាច​ឆ្នាស់ ។

រហូត​មក​ទល់​ពេល​នេះ​កញ្ញា​នី​តា វរវង្ស គ្រង​បាន​តំណែង​តួអង្គ​សំខាន់​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រមាណ​ជា​បួន​ទៅ​ប្រាំ​រឿង​ហើយ ។ ស្នាដៃ​របស់​នាង​មានរឿង​«​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​» «​ហង្ស​បាក់​ស្លាប​» ,«​នាង​នាថ​បាត់ដំបង​» ,«​ស្នេហា​ចាំជាតិ​» និង​រឿង​ថ្មី​ទើប​ធ្វើ​ពិធី​ក្រុង​ពលី​«​នេះ​ឬ​ជីវិត​»​ជា​តួ​ឡូយឆាយ​ភ្លើតភ្លើន ។

ស្រី​ស្អាត​វ័យក្មេង​កញ្ញា​នី​តា វរវង្ស កន្លង​មក​មិន​ទាន់​បាន​តំណែង​តួឯក​ទេ ប៉ុន្តែ​រឿង​ដែល​នាង​សម្តែង​កន្លង​មក​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ជា​តួអង្គ​លេចធ្លោ​ប្រហែល​តួឯក​ដែរ​។ ដូច្នេះ​ហើយ​ទើប​នាង​មិន​ដែល​អាក់អន់ស្រពន់ចិត្ត​អ្វី​ទេ ។

វរវង្ស​និយាយ​ថា «​តាំងពី​ចាប់​អាជីព​សម្តែង​មក នាង​ខ្ញុំ​ជួប​ជំពប់​តែ​តំណែង​តួ​កាច​ឆ្នាស​ឆ្នើម​ញឹក​ជាងគេ ។ មូលហេតុ​នេះ​ហើយ​ទើប​នាង​ខ្ញុំ​គិត​ថា​ចរិត​លេង​តួ​កាច​របស់​នាង​ខ្ញុំ​ពិតជា​ទាក់ទាញ​ផលិតករ អ្នកដឹកនាំ​រឿង​ទើប​ឆក់​បាន​តួនាទី​នេះ​រហូត ជាប់​ៗ​គ្នា ។ ចូល​មក​ដល់​ចំណុច​តួ​កាច​បែប​នេះ​ហើយ​ទើប​នាង​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ល្អ ហើយ​ឱ្យ​សម​កាច​ដល់​កំពូល​ដូច​បណ្តា​រៀមច្បង មុន​ៗ​ផង​ដែរ ។ ប្រសិនបើ​នាង​ខ្ញុំ​មាន​កំហុសឆ្គង​ការ​សម្តែង អាច​បងប្អូន​ផ្តល់​ជា​មតិ​រិះគន់​ដើម្បី​ស្ថាបនា​កែ​លម្អ​ការ​សម្តែង​របស់​នាង​ខ្ញុំ​ជា​បន្ត​ទៀត​» ។

កញ្ញា​នី​តា វរវង្ស មាន​អ្នក​តាម​ស្រឡាញ់​ច្រើន តែ​ប្រហែលជា​មិន​អាច​ទេ ព្រោះ​នាង​មាន​ម្តាយ​តាម​គ្រប់​ជំហាន​ដើម្បី​មើល​ការ​ខុស​ត្រូវ ៕

នី​តា វរវង្ស
តារា​វ័យក្មេង​ទើបតែ​រះ​ឡើង​ក្នុង​ពិភព​សិល្បៈ​កញ្ញា​នី​តា វរវង្ស កាន់តែ​រីក​លូតលាស់​ដោយ​ទទួល​បាន​តំណែង​តួអង្គ​សំខាន់​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់
ភាគច្រើន​វរវង្ស​សម្តែង​ជា​តួអង្គ​កាច​ឆ្នាស់
រហូត​មក​ទល់​ពេល​នេះ​កញ្ញា​នី​តា វរវង្ស គ្រង​បាន​តំណែង​តួអង្គ​សំខាន់​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រមាណ​ជា​បួន​ទៅ​ប្រាំ​រឿង​ហើយ
នីតា វរវង្ស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]