បរទេស៖ Youtube គឺជាវេបសាយ ដែលជាប់លេខរាងទី៣នៅលើសកលលោក ដូចគ្នានោះដែរ គឺយើងគ្រប់គ្នាក៏ចូលចិត្តប្រើប្រាស់ Youtube ដើម្បីការកំសាន្ត ការសិក្សា ក៏ដូចជាការស្វែងយល់ផងដែរ។

ភាគច្រើនអ្នកប្រើប្រាស់ Youtube គឺចូលទៅវាយពាក្យគន្លឹះនូវវីដេអូ ដែលចង់ស្វែងរកបន្ទាប់មកចុចមើលតែប៉ុណ្ណោះ ប៉ុន្តែយើងមិនបានប្រើ Youtube ឲ្យអស់សព្វគ្រប់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗទាំង ១០ សំរាប់អ្នកដែលចូលចិត្តប្រើប្រាស់ Youtube៖

Youtube

១. ពាក្យគន្លឹះ៖

• K សំរាប់លេងឬស្តុបវីដេអូ

• K (ចុចឲ្យជាប់) សំរាប់លេងវីដេអូយឺតៗ

• សញ្ញាព្រួញទៅឆ្វេងឬស្ដាំ សំរាប់ខាវីដេអូទៅមុខ ឬក្រោយ

• សញ្ញាព្រួញទៅឆ្វេង +Ctrl ឬស្ដាំ +Ctrl សំរាប់ខាវីដេអូទៅមុខ ឬក្រោយច្រើនជាង៥វិនាទី

• សញ្ញាព្រួញទៅក្រោមនិងលើ សំរាប់បន្ថែម ឬ បន្ថយសំលេង

• ចុចពីលេខ១ ដល់លេខ៩ ដើម្បីលោតទៅកាន់ភាគរយនៃវីដេអូនោះ ឧទាហរណ៍ ២=២០% នៃប្រវែងវីដេអូ

• F សំរាប់ធ្វើឲ្យវីដេអូពេញអេក្រង់ ឬ ក៏ធម្មតាវិញ

• ប៉ូតុង End សំរាប់លោតទៅចុងនៃវីដេអូ

•  O សំរាប់លោតទៅក្បាលដំបូងនៃវីដេអូដូចការ Replayដែរ

• ចុច M ដើម្បីធ្វើឲ្យវីដេអូមិនមានសំលេងភ្លាមៗ ឬ ក៏ធ្វើឲ្យវីដេអូមានសំលេងវិញ។

២. ផ្ញើវីដេអូទៅឲ្យអ្នកផ្សេង ដោយកំនត់នាទី ដែលអ្នកចង់ឲ្យវីដេអូនោះលេង

មិនមែនមនុស្សគ្រប់គ្នាចង់មើលវីដេអូណា ដែលវែងៗនោះទេ។ នៅពេលដែលអ្នកឃើញវីដេអូណា ដែលគួរឲ្យចាប់អារម្មណ៍ប៉ុន្តែវែង ហើយអ្នកចង់ផ្ញើឲ្យអ្នកដទៃ អ្នកប្រាកដជាចង់ឲ្យអ្នកដែលទទួលវីដេអូនោះ មើលទៅដល់ចំនុចសំខាន់តែម្ដងហើយ។ 

អ្នកអាចធ្វើដូចនេះបាន ដោយគ្រាន់តែ Pause ឬស្កប់ វីដេអូចំកន្លែងដែលអ្នកចង់បានបន្ទាប់មកចុចខាងស្ដាំនៃ Mouse រួចមកចុចយក Get video URL at current time ហើយផ្ញើជាការស្រេច។

៣. ស្វែងរកនូវអ្វីដែលកំពុងតែល្បីនៅលើYoutube

Youtube គឺជាកន្លែងដ៏ល្អមួយសំរាប់ស្វែងរកវីដេអូល្បីៗនៅលើ Youtube ដោយគ្រាន់តែចុចលើ Popular on Youtube ដើម្បីរកវីដេអូថ្មីៗ ដែលកំពុងល្បីរួមមានចំរៀង វីដេអូស្អាតៗ ឈុតផ្សព្វផ្សាយរឿងថ្មីៗ និងវីដេអូជាច្រើនទៀត។

៤. ជ្រើសរើសវីដេអូទុកមើលពេលក្រោយ

ពេលខ្លះនៅពេលដែលយើងកំពុងតែមើលវីដេអូ ដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមានអ្វីមួយតម្រូវឲ្យយើងបិទវីដេអូសិន ឬវីដេអូវែងពេក ហើយអ្នកចង់ទុកចាំមើលកន្លែងដែលមាន Wifi វិញ មិនពិបាកនោះទេ គឺគ្រាន់តែចុចលើពាក្យ Add videos to Watch Later បន្ទាប់មកអ្នកនឹងអាចស្វែងរកវីដេអូនោះយ៉ាងស្រួលនៅក្នុង Watch Later Playlist។ 

ជ្រើសរើសវីដេអូទុកមើលពេលក្រោយ

៥. ប្រើប្រាស់ Filters

Filters អាចជាជំនួយការរបស់អ្នកមួយយ៉ាងសំខាន់ នៅពេលដែលអ្នកស្វែងរកអ្វីមួយ ឧទាហរណ៍ ដូចជាប្រវែងនៃវីដេអូ ចំនួនអ្នកមើល ឬមួយក៏ 3D និង Filters មួយចំនួនទៀត។ 

ប្រើប្រាស់ Filters

៦.មើលការផ្សាយបន្តផ្ទាល់នៅលើ Youtube

Youtube មិនមែនគ្រាន់តែ ជាវេបសាយសំរាប់បង្ហោះវីដេអូថតរួចហើយតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចមើលការផ្សាយផ្ទាល់នៅ Youtube តែម្ដងបានដែរដែលភាគច្រើនការ Live ទាក់ទងទៅនឹងកីឡា ព័ត៌មាន និងចំរៀង ជាដើម។ 

មើលការផ្សាយបន្តផ្ទាល់នៅលើ Youtube

៧. ប្រើប្រាស់ឧបករណ៍ឲ្យបានច្រើននៅពេលបង្ហោះវីដេអូលើ Youtube

Youtube ដាក់ឧបករណ៍ច្រើនណាស់ សំរាប់ឲ្យអ្នកដែលចង់បង្ហោះវីដេអូរបស់ខ្លួនបានធ្វើការ Edit មុននឹង Upload ដូច្នេះអ្នកគួរតែប្រើប្រាស់វត្ថុទាំងនោះ ឲ្យបានច្រើនដើម្បីបង្កើនភាពទាក់ទាញនៅក្នុងវីដេអូរបស់អ្នក។

៨. ឆ្លងកាត់ការបិទបំរាមមិនឲ្យឃើញ

មានវីដេអូខ្លះ គឺត្រូវបានបិទមិនអាចឲ្យមើលបាន តាមរយៈឧបករណ៍អេឡិចត្រូនិចមួយចំនួន ឬ ក៏មកពីតំបន់ដែលគេដាក់បំរាមមិនឲ្យវីដេអូនោះដំណើរការ។ អ្នកអាចដោះស្រាយបញ្ហានេះបាន ដោយគ្រាន់តែកែពាក្យនៅក្នុង URL របស់វា។

ដំបូង Copy ID របស់វីដេអូនោះ ដែល ID របស់វា គឺបន្ទាប់ពីសញ្ញាស្មើ (=) បន្ទាប់មកបើក Tab ថ្មីនិងសរសេរពាក្យ v/ រួចហើយ paste ID រួច Enter វាទៅជាការស្រេច។

៩. កំនត់គុណភាពនៃវីដេអូ

បើសិនជាវីដេអូអ្នកមិនច្បាស់ឬមួយក៏ Internet របស់អ្នកយឺត អ្នកអាចកំនត់កំរិតគុណភាពនៃវីដេអូបានដែលនៅក្នុង Setting ខាងស្ដាំដៃ។ 

កំនត់គុណភាពនៃវីដេអូ

១០. ប្រើវិធីផ្សេងក្នុងការមើល Youtube

ឥលូវនេះមានឪបករណ៍ច្រើនណាស់ដើម្បីមើលវីដេអូលើYoutubeដូចជា Smart TV, Apple TV, Games Consoles និងឧបករណ៍ជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]