អង់គ្លេស៖  សាសនាអ៊ីស្លាមប្រកាន់ខ្ជាប់ប្រពៃណីយ៉ាងតឹងរឹងបំផុត ដោយមិនអនុញ្ញាតឲ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការឡើយ។   ផ្ទុយទៅវិញគូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នាមួយគូនេះវិញនៅតែតស៊ូជំនះ បើទោះរងការរិះគន់ ជេរប្រមាថយ៉ាងណា ​រហូតទាល់តែរៀបមង្គលការបានសម្រេច។

លោក Jahed Choudhury អាយុ២៤ឆ្នាំ (ដើរតួជាប្រពន្ធ) និងលោក Sean Rogan អាយុ១៩ (ដើរតួជាប្តី) បានរៀបការជាមួយគ្នាពោរពេញដោយភាពរ៉ូមែនទិច កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ នៅក្នុងតំបន់ Darlaston ទីក្រុង West Midlands ចក្រភពអង់គ្លេស ដោយអ្នកទាំងពីរបានស្លៀកពាក់ឈុតរៀបការ តាមបែបប្រពៃណីរបស់ជនជាតិបង់ក្លាដេស។

ជួយសម្ភាសន៍ផ្ទាល់ជាមួយកម្មវិធីទូរទស្សន៍ «This Morning» របស់ចក្រភពអង់គ្លេសេ លោក Choudhury បានរៀបរាប់ប្រាប់ថា ខាងក្រុមគ្រួសាររបស់លោក មិនជំទាស់ទៅលើអាពាហ៍អាពាហ៍ ស្រលាញ់ភេទដូចគ្នារបស់លោកឡើយ។ ប៉ុន្តែរូបលោកពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសាសនារបស់លោក បែរជាមានគំនាបតឹងរឹង មិនអនុញ្ញាតទៅវិញ ហើយថែមទាំងបង្កឲ្យមានការរិះគន់ ជេរប្រមាថ រើសអើងយ៉ាងធ្ងន់ធ្ងរ និងគំរាមសម្លាប់ថែមទៀត។ ពោលគឺមានន័យថា សុភមង្គលក្នុងជីវិតស្នេហារបស់លោក គឺរងការគំរាមកំហែងខ្លាំង ប្រៀបបីដូចស្លាប់ទាំងរស់យ៉ាងអ៊ីចឹង។

លោក Choudhury និយាយថា លោកដឹងថាសាសនារបស់លោកមិនអនុញ្ញាត ប៉ុន្តែនេះក៏ជាអ្វីដែលរូបលោកមានសិទ្ធិ ក្នុងការសម្រេចជ្រើសផ្លូវដើរណាមួយ សម្រាប់ជីវិតពិតរបស់លោក ហើយលោកក៏នៅតែជាជនមូស្លីមម្នាក់ គោរពនិងធ្វើការបួងសួងចំពោះសាសនាមិនផ្លាស់ប្តូរឡើយ។

លោក Choudhury បន្តថា បច្ចុប្បន្នលោកកំពុងតែ ព្យាយាមកសាងគ្រួសារដ៏មានសុភមង្គលមួយ ជាមួយនឹង Rogan បើទោះជាជួបឧបសគ្គយ៉ាងណាក្តី។

គួរឲ្យដឹងថា ស្នេហារវាងលោក Choudhury និងលោក Rogan  ចាប់ផ្តើមឡើង បន្ទាប់ពីលោក Choudhury បានរត់មកអង្គុយយំម្នាក់ឯង ក្រោយរងការរិះគន់ និងមាក់ងាយថាជាខ្ទើយក្នុងសាសនា។  គ្រានោះលោក Rogan  បានប្រទះឃើញ ហើយដើរចូលមកនិយាយលួងលោម ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹម និងថែមទាំងបានសន្យាថា រូបគេនឹងនៅជាចំណែកមួយ ស្ម័គ្ររង់ចាំកំដរ លោក Choudhury ជានិច្ច។ ក្រោយមកពួកគេទាំងពីរ ក៏បានសេពគប់គ្នាអស់រយៈពេលជិត២ឆ្នាំ រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ ឈានដល់ថ្ងៃរៀបការនេះតែម្តង ៕  

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ លោក Jahed Choudhury និងលោក Sean Rogan

រូបភាព៖ ចិញ្ចៀនក្នុងថ្ងៃរៀបការរបស់ លោក Jahed Choudhury និងលោក Sean Rogan
រូបភាព៖ លោក Jahed Choudhury និងលោក Sean Rogan
រូបភាព៖ លោក Jahed Choudhury និងលោក Sean Rogan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]