ភ្នំពេញ៖ លោក ងួន ចាន់ដេវីត តារាចម្រៀងវ័យក្មេង ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យជាអ្នកគាំទ្រ បានប្រែក្លាយខ្លួនទៅជាតារាចម្រៀងដ៏ល្បីល្បាញមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាស ត្រឹមតែរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ។

ជាក់ស្តែង ការគាំទ្រទាំងអស់នេះ ពិតជាធ្វើឱ្យលោកមានភាពសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង រហូតមិនដែលមានអារម្មណ៍ថាហត់ទៀតផង។

ម្សិលមិញនេះនៅលើហ្វេសប៊ុករបស់លោក ងួន ចាន់ដេវីត ក៏បានបង្ហាញថាមានអ្នកគាំទ្រម្នាក់បានផ្ញើនូវរូបភាពមួយសន្លឹកមកឱ្យលោក។ 

ដោយនៅលើរូបភាពនោះមានឈ្មោះលោក បិទជាប់នៅលើជញ្ជាំងបញ្ជាក់ថា អ្នកគាំទ្រទាំងនោះ ពិតជាស្រលាញ់គាំទ្រលោកដេវីតខ្លាំងណាស់។

ឃើញរូបនេះហើយ តារាចម្រៀង ងួន ចាន់ ដេវីត ក៏បានផុសនៅលើហ្វេសប៊ុករបស់ខ្លួន ព្រមទាំងសរសេរ Caption នៅពីខាងលើដូច្នេះថា៖

«ខ្ញុំមិនដែលមានអារម្មណ៍ថាហត់ទេ ព្រោះខ្ញុំមានមនុស្សជាច្រើន ដែលស្រលាញ់ និងគាំទ្រខ្ញុំអ្នកគាំទ្រខ្ញុំ គាត់បានជម្រុញខ្ញុំឱ្យមកឈរនៅចំនុចនេះ ទោះជាមានរឿងអ្វីក៏ពួកគាត់មិនបោះបង់ខ្ញុំ អរគុណសណ្តានចិត្តដ៏ល្អ និងការស្រលាញ់ ដែលអ្នកគាំទ្រមានចំពោះខ្ញុំ អរគុណដែលផ្ញើរូបឱ្យខ្ញុំផងដែរ»

ទស្សនារូបភាពដូចខាងក្រោមនេះ៖ 

សារ និងរូបភាព ដែលគេបានផ្ញើមកឱ្យតារាចម្រៀង លោក ងួន ចាន់ដេវីត
រូបភាពដែលអ្នកលេងហ្វេសប៊ុក បានផ្ញើមកឱ្យតារាចម្រៀង លោក ងួន ចាន់ដេវីត
តារាចម្រៀង លោក ងួន ចាន់ដេវីត
តារាចម្រៀង លោក ងួន ចាន់ដេវីត
តារាចម្រៀង លោក ងួន ចាន់ដេវីត
តារាចម្រៀង លោក ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត