ជាក់ស្តែងអាវទ្រនាប់ គឺជាផ្នែកមួយនៃការស្លៀកពាក់ មនុស្សស្រីគ្នាយើងត្រូវការជាចាំបាច់ សម្រាប់ពាក់ជារៀងរាល់ថ្ងៃ។  ហេតុនេះបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវតិចនិកក្នុងការពាក់អាវក្នុងជាច្រើន ឲ្យបានត្រឹមត្រូវ  និងងាយស្រួលជូនមិត្តៗនារីទាំងអស់គ្នាដូចខាងក្រោម!

១. កុំឲ្យអាវទ្រនាប់ធ្លាក់ចុះ 

អាវយារធ្លាក់ចុះមកក្រោម អាចបណ្តាលឲ្យប៉ះពាល់ដល់ដើមទ្រូង ដូច្នេះអ្នកគួរតែអនុវត្តរបៀបនេះ

អាវយារធ្លាក់ចុះមកក្រោម អាចបណ្តាលឲ្យប៉ះពាល់ដល់ដើមទ្រូង។ ហេតុនេះអ្នកគួរដោះដៃអាវមួយចំហៀងមក ថ្ពក់ទំពក់ក្រោយមួយ រួចទាញមកក្រោមអាវទ្រនាប់ សឹមទៅថ្ពក់ទំពក់ក្រោយម្ខាងទៀត ជាការស្រេច។

២. អាថ៌កំបាំង ដើមទ្រូងធំស្អាត 

សម្រាប់មិត្តៗនារី ចូលចិត្តស្លៀកពាក់បែបស៊ិចស៊ី អាចប្រើជាមួយប៉ុងកល់ដាក់ពីចំហៀងសុដន់ម្ខាងៗ

សម្រាប់មិត្តៗនារី ចូលចិត្តស្លៀកពាក់បែបស៊ិចស៊ី អាចប្រើជាមួយប៉ុងកល់ដាក់ពីចំហៀងសុដន់ម្ខាងៗ។ ប្រសិនបើអ្នក ដាក់ប៉ុងកល់ពីក្រោម គឺមិនសូវមានភាពស្រស់ស្អាតនោះទេ។

៣. នៅពេលខ្សែអាវទ្រនាប់កកិតឈឺ 

អ្នកអាចទិញបន្ទះស៊ីលីកូន (តាមផ្សារទំនើប) មកកល់ពីក្រោមខ្សែអាវ ប្រសិនបើឈឺ

ក្នុងករណីដែល ដៃអាវទ្រនាប់ចាប់ផ្តើម ធ្លាក់ចុះគុណភាពរបស់វា ដែលបណ្តាលឲ្យកកិតស្បែកឈឺខ្លាំងនោះ អ្នកអាចទិញបន្ទះស៊ីលីកូន (តាមផ្សារទំនើប) មកកល់ពីក្រោមខ្សែអាវ ជាការស្រេច។

៤. ពាក់អាវក្នុង ជាមួយរ៉ូបឬអាវគ្មានដៃ 

សម្រាប់អាវ ឬរ៉ូប ដែលគ្មានដៃ (ចងពុង) ជាពិសេស ចំហខ្នង អ្នកអាចកាត់អាវទ្រនាប់ណាមួយ មកដេរពីមុខត្រង់កន្លែងដើមទ្រូង ជាការស្រេច

សម្រាប់អាវ ឬរ៉ូប ដែលគ្មានដៃ (ចងពុង) ជាពិសេស ចំហខ្នង អ្នកអាចកាត់អាវទ្រនាប់ណាមួយ មកដេរពីមុខត្រង់កន្លែងដើមទ្រូង ជាការស្រេច។

៥. វិធីកំណត់ខ្សែអាវឲ្យបានត្រឹមត្រូវ

អ្នកត្រូវតែកំណត់ខ្សែដៃអាវ ដោយគ្រាន់តែដាក់ម្រាមដៃពីរ នៅចន្លោះនោះ រួចទាញឲ្យតឹងល្មម សឹមដកម្រាមដៃចេញជាការស្រេច

ដើម្បីពាក់អាវទ្រនាប់បានត្រឹមត្រូវ អ្នកត្រូវតែកំណត់ខ្សែដៃអាវ ដោយគ្រាន់តែដាក់ម្រាមដៃពីរ នៅចន្លោះនោះ រួចទាញឲ្យតឹងល្មម សឹមដកម្រាមដៃចេញជាការស្រេច។

៦. វិធីជួយលើកដើមទ្រូងឲ្យខ្ពស់ 

ប្រសិនបើអាវទ្រនាប់របស់អ្នក ចាប់ផ្តើមយារ ដែលអាចធ្វើឲ្យដើមទ្រូងធ្លាក់ មិនសូវឡើង នោះអ្នកអាចផ្លាស់ប្តូរខ្សែអាវ ឲ្យខ្វែងគ្នាពីខាងក្រោយ ជាការស្រេច

ប្រសិនបើអាវទ្រនាប់របស់អ្នក ចាប់ផ្តើមយារ ដែលអាចធ្វើឲ្យដើមទ្រូងធ្លាក់ មិនសូវឡើង នោះអ្នកអាចផ្លាស់ប្តូរខ្សែអាវ ឲ្យខ្វែងគ្នាពីខាងក្រោយ ជាការស្រេច។

៧. ការពារអាវមានប្រហោង 

នេះជាបញ្ហាមួយសម្រាប់នារីៗ មានដើមទ្រូងធំ

នេះជាបញ្ហាមួយសម្រាប់នារីៗ មានដើមទ្រូងធំ។ ប៉ុន្តែ សូមកុំបារម្ភអី! ងាយៗដោយគ្រាន់តែអ្នក យកស្កុតមុខពីរមកបិទត្រង់ចន្លោះអាវនោះ ជាការស្រេច។

៨. របៀបរក្សាទុកអាវក្នុង 

វិធីរក្សាទុកអាវទ្រនាប់ ដែលល្អបំផុត គឺប្រើប្រដាប់ព្យួរខោអាវ ពីព្រោះវាមិនបណ្តាលឲ្យអាវទ្រនាប់របស់អ្នកខូចរូបរាង និងទ្រង់ទ្រាយរបស់វាឡើយ

វិធីរក្សាទុកអាវទ្រនាប់ ដែលល្អបំផុត គឺប្រើប្រដាប់ព្យួរខោអាវ ពីព្រោះវាមិនបណ្តាលឲ្យអាវទ្រនាប់របស់អ្នកខូចរូបរាង និងទ្រង់ទ្រាយរបស់វាឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]