ភ្នំពេញ៖ តារាសម្តែងវ័យក្មេងកញ្ញា ដួង ម៉ានិច មួយរយៈពេលចុងក្រោយនេះ កាន់តែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេសគឺនៅក្នុងវិស័យភាពយន្ត ដោយកញ្ញាទើបតែបានថតបញ្ចប់នូវខ្សែភាពយន្តរឿង «ពស់កេងកង» ឱ្យទូរទស្សន៍ ភី អិន អិន ផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងសង្គមសិល្បៈ កញ្ញាក៏មានការងារមមាញឹកយ៉ាងច្រើន មិនថាជាការងារថតផ្សព្វផ្សាយពាណិជ្ជកម្ម ឬថតខ្សែភាពយន្តនៅក្នុងស្រុកនោះទេ។

ជាក់ស្តែងចំពោះការងារថតចម្រៀងកាយវិការវិញ ក៏មានភាពមមាញឹកណាស់ដែរ។ ដោយថ្មីៗនេះ កញ្ញាបានចូលរួមថត MV បទចម្រៀងថ្មី ដែលជាបទញាក់កន្រ្តាក់អារម្មណ៍។

ក្នុងនោះដែរ យើងក៏ឃើញកញ្ញា ដួង ម៉ានិច បានរាំគ្រលែងចង្កេះ ដើម្បីសម្តែងនៅក្នុងការថតបទចម្រៀងថ្មីនេះផងដែរ។

ប៉ុន្តែអ្នកគាំទ្រ ហាក់ដូចជា ចាប់អារម្មណ៍ រឿងខោខ្លីរបស់នាង ដែលវាហាក់ដូចជា ខ្លីជ្រុល ហើយនៅពេល​ដែលនាង រាំបញ្ចេញក្បាច់ម្តងៗ ស្ទើរតែធ្វើឲ្យពួកគេ ប្រហោងពោះអស់ទៅហើយ៕

ចង់ដឹងថាកញ្ញា ដួង ម៉ានិច រាំរស់រវើកយ៉ាងណាខ្លះនោះ ទស្សនាវីដេអូក្រៅឆាក ដែលកញ្ញាបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន ដូចខាងក្រោម៖

តារាសម្តែងកញ្ញា ដួង ម៉ានិច
តារាសម្តែងកញ្ញា ដួង ម៉ានិច
តារាសម្តែងកញ្ញា ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច