បរទេស៖ វាពិតជាគួរឲ្យធុញទ្រាន់មែននៅពេលដែលយើងត្រូវសាកថ្មទូរស័ព្ទញឹកញាប់ឬក៏ទូរស័ព្ទរលត់នៅក្នុងកាលៈទេសៈចាំបាច់។ ខាងក្រោមនេះគឺជាវិធីក្នុងការរក្សាទុកថ្មទូរស័ព្ទឲ្យនៅបានយូរបន្ទាប់ពីសាកថ្មហើយ៖

១. បិទចោលឲ្យអស់នូវការស្វែងរករបស់ទូរស័ព្ទ

អ្វីដែលធ្វើឲ្យអស់ថ្មឆាប់បំផុតរបស់ទូរស័ព្ទគឺថាវាតែងតែស្វែងរកនូវអ្វីផ្សេងៗ។ ឧទាហរណ៍ដូចជាការស្វែងរក Wifi ឬក៏ Bluetooth ដូច្នេះបើសិនជាអ្នកមិនប្រើប្រាស់ Wifi ឬ Bluetooth ទេ អ្នកគួរតែបិទវាចោលទៅ ដើម្បីឲ្យថ្មទូរស័ព្ទរបស់អ្នកកាន់បានយូរជាងមុន។ 

២. Airplane Mode អាចជួយបាន

បើសិនថ្មជិតអស់ ឬនៅតំបន់ដែលគ្មានសេវាទូរស័ព្ទ អ្នកគួរបើក Airplane Mode ទៅព្រោះថាបើធ្វើដូចនេះ អ្នកនឹងមិនបាច់ខាតថ្មទូរស័ព្ទស្វែងរកសេវា។ 

៣. បិទការរំញ័រនៃទូរស័ព្ទ

ប្រើតែសំលេងដើម្បីឲ្យដឹងថាមានអ្វីកើតឡើងនៅក្នុងទូរស័ព្ទអ្នកបានហើយបើសិនជាអ្នកនៅពីមុខទូរស័ព្ទស្រេចហើយនោះ។  បើធ្វើដូចនេះអ្នកនឹងអាចសន្សំថ្មបានមួយចំនួនដែលទូរស័ព្ទចំណាយលើភាពរំញ័ររបស់វា។ 

៤. ដាក់ពន្លឺទូរស័ព្ទឲ្យទាប

បន្ថយពន្លឺទូរស័ព្ទឲ្យបានកាន់តែទាបកាន់តែល្អ ព្រោះកាលណាបើអ្នកបើកពន្លឺកាន់តែភ្លឺ នោះថ្មទូរស័ព្ទរបស់អ្នកនឹងត្រូវចំណាយថាមពលកាន់តែច្រើន។ 

៥. បិទកម្មវធីចោលឲ្យអស់

បើសិនជាអ្នកគ្រាន់តែចុចHome Buttonនោះកម្មវិធីនៅទូរស័ព្ទរបស់អ្នកមិនបានបិទនោះទេ។ កាលណាមានកម្មវិធីច្រើនបើកទុកចោល នោះទូរស័ព្ទនឹងប្រើថ្មដើម្បីដំណើរការកម្មវិធីទាំងនោះ ដូច្នេះថាមពលទូរស័ព្ទនឹងចំណាយមួយផ្នែកទៀត ទៅលើកម្មវិធីដែលបើកចោល។ 

៦. ពង្រីកប្រវែងនៃជីវិតថ្មទូរស័ព្ទ

ចាប់ផ្ដើមពីដំបូងនៅពេលដែលអ្នកបានទូរស័ព្ទថ្មីមក អ្នកគួរសាកថ្មវាឲ្យបានយ៉ាងតិចពី៥ម៉ោងទៅ៦ម៉ោង។ ទោះបីជា ឃើញថាថ្មទូរស័ព្ទ ពេញក៏ដោយក៏អ្នកត្រូវតែសាកវាឲ្យបានរយៈពេលដែលបានប្រាប់ខាងលើដែរ។  លើសពីនេះទៅទៀតគឺកុំឲ្យទូរស័ព្ទរបស់អ្នករលត់ឲ្យសោះ ដូចនេះបើសិនជាឃើញថាថ្មនៅសល់ ១០%ឬតិចជាងនឹង អ្នកគួរសាកវា   តែបើសិន មានមូលហេតុដែលនាំឲ្យអ្នកមិនអាចសាកបានអ្នកគួរ បិទវាចោលប្រសើរជាងឲ្យវារលត់ខ្លួនឯង។  អ្នកអាចសាកទូរស័ព្ទ ពេញមួយយប់បាន ដោយមិនបាច់បារម្មណ៍ខ្លាចខូចថ្មទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]